ការនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារអាហ្រ្វិក បន្តកើនឡើង

(VOVWORLD) -  ការនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារអាហ្រ្វិកកំពុងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើងយ៉ាងខ្ពស់ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ សូម្បីតែនៅក្នុងឆ្នាំ ២០២១ក៏ដោយ។
ការនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារអាហ្រ្វិក បន្តកើនឡើង - ảnh 1 ការនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារអាហ្រ្វិក បន្តកើនឡើង (រូបថត៖ TTXVN)

ជាពិសេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០  ការនាំចេញអង្កររបស់ប្រទេស វៀតណាមទៅកាន់សេណេហ្គាល់ បាន កើនឡើងជាង ៤១.០០០ តោន ទំហំពាណិជ្ជកម្មសម្រេចបានជិត ១៥ លានដុល្លារអាមេរិក ពោលគឺ កើនឡើងជាង ២៨ ដង អំពីបរិមាណ និងច្រើនជាង ១៩ ដងអំពីតម្លៃបើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាឆ្នាំ ២០១៩ វៀតណាមបាននាំចេញអង្ករទៅកាន់  ប្រទេសចំនួន ៣៥ ក្នុងចំណោមប្រទេសទាំង ៥៥ នៅទ្វីបអាហ្រ្វិកដោយមានទំហំពាណិជ្ជកម្មជិត ៦៣០ លានដុល្លារអាមេរិក។ តម្រូវការអង្កររបស់អាហ្រ្វិកក្នុងឆ្នាំ ២០២០ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៥,៧ លានតោន ហើយរហូតដល់ ឆ្នាំ ២០២១ គេបានព្យាករណ៍ថាការនាំចូលអង្កររបស់អាហ្វ្រិកនឹងបន្តកើនឡើងច្រើនថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ