ការបោះឆ្នោត អាមេរិក ២០២០៖ បេក្ខជនលោក Joe Biden មាន​សុទិដ្ឋិនិយមអំពី​លទ្ធផលនៃការបោះឆ្នោត

(VOVWORLD) - លោក Joe Biden បានអះអាងថា៖ ច្បាស់ណាស់ថា យើងខ្ញុំនឹងទទួលបានសម្លេងឆ្នោតគ្រប់គ្រាន់ ពោលគឺសម្លេងឆ្នោតគាំទ្រចំនួន ២៧០ របស់អ្នកបោះឆ្មោតតំណាង។ 
ការបោះឆ្នោត អាមេរិក ២០២០៖ បេក្ខជនលោក Joe Biden មាន​សុទិដ្ឋិនិយមអំពី​លទ្ធផលនៃការបោះឆ្នោត - ảnh 1 បេក្ខជនលោក Joe Biden (រូបថត៖ TTXVN)

ក្នុងបរិបទដែលមានព័ត៌មានអំពីជ័យជំនះនៅតាមរដ្ឋគន្លឹះដូចជា Wicoshin ឬ Michigan នោះ នាយប់ថ្ងៃទី ៤ ខែវិច្ឆិកា (ម៉ោងនៅអាមេរិក) បេក្ខជន Joe Biden មកពីគណបក្សប្រជាធិបតេយ្យបានបើក សន្និសីទសារព័ត៌មានដើម្បីធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ក៏ដូចជាដំណើរការរាប់សន្លឹកឆ្នោតផងដែរ។ ថ្លែងនៅទីក្រុង Wilmington លោកJoe Biden បានអះអាងថា៖ ច្បាស់ណាស់ថា យើងខ្ញុំនឹងទទួលបានសម្លេងឆ្នោតគ្រប់គ្រាន់ ពោលគឺសម្លេងឆ្នោតគាំទ្រចំនួន ២៧០ របស់អ្នកបោះឆ្មោតតំណាង។ យើងខ្ញុំជឿជាក់ថានឹងក្លាយជាអ្នកឈ្នះ។ ក្រៅពីនេះលោក Biden ក៏បានសង្កត់ធ្ងន់ថា“ រាល់សន្លឹកឆ្នោតត្រូវតែរាប់” ។ នេះត្រូវបានចាត់ទុកថាជាការប្រកាសផ្ទុយនឹងទស្សនៈរបស់លោក Donald Trump។ បច្ចុប្បន្ននេះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ថ្នាក់ដឹកនាំរូបនេះ បានស្នើឲ្យតុលាការផ្អាកការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Michigan និង Pennsylvania ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ