ការបោះឆ្នោតដំបូងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ចាប់ផ្តើមជាផ្លូវការ


ការបោះឆ្នោតដំបូងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ចាប់ផ្តើមជាផ្លូវការ - ảnh 1
ការបោះឆ្នោតដំបូងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ចាប់ផ្តើមជាផ្លូវការ (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ១ កុម្ភៈ (តាមម៉ោងអាមេរិក) បណ្ដាបេក្ខជនរបស់
គណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារណៈរដ្ឋបានចាប់ផ្តើមការ
បោះឆ្នោតដំបូងក្នុងការរត់ប្រណាំងនៅសេតវិមានឆ្នាំ ២០១៦ នៅរដ្ឋ Iowa
ភាគកណ្ដាលប៉ែកខាងលិចនៃប្រទេសនេះ។ ចូលរួមការបោះឆ្នោតដំបូង
លើកនេះ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Des Moines រដ្ឋ Iowa មានបេក្ខជន
ចំនួន ៣ រូប នៃគណៈបក្សប្រជាធិបតេយ្យគឺ៖ អតីតរដ្ឋមន្ត្រីការបរទេស
 លោកស្រី​ Hillary Clinton ព្រឹទ្ធសមាជិករដ្ឋ Vermont លោក Bernie Sander
និងអភិបាលរដ្ឋ Maryland លោក Martin O’Malley។ ក្នុងពេលនោះ
 គណៈបក្សសាធារណៈរដ្ឋ មានបេក្ខជនចំនួន ១១ រូប ជាពិសេសមានការ
ចូលរួមរបស់សេដ្ឋី លោក Donald Trump។ តាមលទ្ធផលនៃការស្ទង់មតិ
របស់ប្រជាជនបានឲ្យដឹងថា៖ អ្នកបោះឆ្នោតនៅរដ្ឋ Iowa គាំទ្រលោកស្រី
​ Hillary Clinton និង លោក Donald Trump។ ក្នុងយុទ្ធនាការចលនាសម្លេង
គាំទ្រការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ រដ្ឋ  Iowa នឹងរៀបចំការបោះឆ្នោត
ដំបូងតាមរូបសណ្ឋានប្រជុំសម្ងាត់ រីឯ រដ្ឋ New Hampshire  នឹងរៀបចំការ
បោះឆ្នោតសម្ងាត់ជាលើកដំបូងដែរ។ ទោះបីជាមានអ្នកបោះឆ្នោតតិចតូចក្តី
ប៉ុន្តែ រដ្ឋទាំងពីនេះមានប្រពៃណីកំណត់ទិសដៅបោះឆ្នោតរបស់អ្នកបោះ
ឆ្នោតក្នុងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ