ការបោះឆ្នោតនៅកម្ពុជា៖ អ្នកសង្កេតការណ៍ជិត ៩ ម៉ឺននាក់ ចុះឈ្មោះចូលរួម ឃ្លាំមើលការបោះឆ្នោត

(VOVWORLD) - ជិតមួយសប្តាហ៍មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៅកម្ពុជា ប្រទេសនេះបានទទួលស្គាល់អ្នកសង្កេតការណ៍ទាំងជាតិនិងអន្តរជាតិជិត ៩ ម៉ឺន នាក់ដែលបានចុះឈ្មោះចូលរួមឃ្លាំមើលការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។

ការបោះឆ្នោតនៅកម្ពុជា៖ អ្នកសង្កេតការណ៍ជិត ៩ ម៉ឺននាក់ ចុះឈ្មោះចូលរួម ឃ្លាំមើលការបោះឆ្នោត - ảnh 1សកម្មភាពឃោសនាបោះឆ្នោត។ (រូបថត៖ អ្នកយកព័ត៌មាន/VOV-ភ្នំពេញ)
អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) លោក សោម សូរីដា បានឲ្យដឹងថា គិត ត្រឹមថ្ងៃទី១៧ ខែកក្កដា NEC បានទទួលស្គាល់អ្នកសង្កេតការណ៍ចំនួន ៨៩.៥៦២ នាក់ មកពីស្ថាប័ន និងអង្គការក្នុងប្រទេសចំនួន ១៣៤ និងអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៨៣ នាក់មកពីប្រទេសចំនួន ១៣។ ក្រៅពីនោះ NEC ក៏កំពុងពិនិត្យមើលសំណុំឯកសាររបស់អ្នកសង្កេតការណ៍ចំនួន ១២៦នាក់ មកពីអង្គការអន្តរជាតិចំនួន ១៧ ផងដែរ។
ទាក់ទងនឹងយុទ្ធនាការឃោសនាបោះឆ្នោត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២១ ខែកក្កដា នៅកម្ពុជា លោក សោម សូរីដា បានឲ្យដឹងថា សកម្មភាពឃោស នាបោះឆ្នោតក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយភាពរលូន សុវត្ថិភាព ធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់; គណបក្សនយោបាយចំនួន ១៨ ដែលចូលរួមក្នុងការបោះឆ្នោតបានធ្វើយុទ្ធនាការក្នុងទម្រង់ជាច្រើន។ ដំណើរការរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៣នៅកម្ពុជាកំពុងប្រព្រឹត្តទៅតាមកាលវិភាគដែលបានរំពឹងទុក។
ការបោះឆ្នោតគ្រោងនឹងប្រព្រឹត្តទៅនៅមណ្ឌលបោះ ឆ្នោតជិត ២៣.៨០០ កន្លែង។ នៅក្នុងការបោះឆ្នោតខាងមុខនេះ ម្ចាស់ឆ្នោតកម្ពុជាជាង ៩,៧ លាននាក់នឹងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន ១២៥ នាក់ នៃរដ្ឋសភា កម្ពុជានីតិកាលទី ៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ