ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ បេក្ខជនទាំងពីររូបប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតនៅរដ្ឋសំខាន់ៗ

(VOVWORLD) - ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ ត្រូវបានគេព្យាករណ៍ថា នឹងត្រូវបានកំណត់ដោយការបោះឆ្នោតរបស់អ្នកបោះឆ្នោតនៅក្នុងរដ្ឋដែលជារដ្ឋសមរភូមិ រួមមាន: Pennsylvania, North Carolina, Georgia, Michigan, Wisconsin, Nevada និង Aiona។ 
ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ បេក្ខជនទាំងពីររូបប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតនៅរដ្ឋសំខាន់ៗ - ảnh 1លោកស្រី Kamala Harris និងលោក Donald Trump (រូបថត៖ CNN)

ដូច្នេះហើយ បេក្ខភាពនៃគណបក្សទាំងពីរ គឺអនុប្រធានាធិបតីលោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump សុទ្ធតែបានចំណាយពេលប៉ុន្មានថ្ងៃចុងក្រោយដើម្បីចលនាអ្នកបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិសំខាន់ៗ។

លទ្ធផលស្ទង់មតិដែលបានប្រកាសនៅថ្ងៃទី ៣ ខែវិច្ឆិកា បានបង្ហាញថា បេក្ខជនទាំងពីរនៅតែប្រកួតប្រជែងយ៉ាងប្រកៀកប្រកិត នៅក្នុងរដ្ឋទាំងនេះ។ ការស្ទង់មតិរបស់ New York Times/Sienna College បង្ហាញថា លោកស្រី Harris នាំមុខលោក Trump ដោយ ៣ ពិន្ទុក្នុងរដ្ឋ Nevada; ២ ពិន្ទុនៅរដ្ឋ North Carolina;  ២ ពិន្ទុនៅរដ្ឋ Wisconsin និង ១ ពិន្ទុនៅរដ្ឋ Georgia។ ទន្ទឹមនឹងនេះ លោក Trump មានគម្លាត ៤ ពិន្ទុលើលោកស្រី Harris នៅរដ្ឋ Arizona ខណៈដែលបេក្ខជនទាំងពីរមានអត្រាគាំទ្រ ៤៧% នៅរដ្ឋ Michigan និង ៤៨% នៅរដ្ឋ Pennsylvania។ សរុបមក លោកស្រី Harris នាំមុខគូប្រជែងរបស់ខ្លួនដោយ ១ ពិន្ទុនៅក្នុងរដ្ឋសមរភូមិចំនួន ៧  ក្នុងអាត្រា ៤៨% និង ៤៧%។

នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោត ប៉ុន្តែចំនួនអ្នកទៅបោះឆ្នោតមុនកំណត់បានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ មកទល់ពេលនេះ ប្រជាពលរដ្ឋជាង ៧៧លាននាក់ បានបោះឆ្នោតមុនកាលកំណត់ តាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬបោះឆ្នោតតាមប្រៃសណីយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ