ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី Biden ឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យជាផ្លូវការ

(VOVWORLD) - ការបោះឆ្នោតនៅរដ្ឋ South Carolina គឺជាការបោះឆ្នោតបឋមជាផ្លូវការលើកដំបូងសម្រាប់គណបក្សប្រជាធិបតេយ្យនៅឆ្នាំ ២០២៤។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី Biden ឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យជាផ្លូវការ - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានថ្លែងនៅឯ Blue Bell រដ្ឋ Pennsylvania ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ៣ ខែកុម្ភៈបានយកឈ្នះលើបេក្ខជនពីររូបផ្សេងទៀតយ៉ាងងាយស្រួលដើម្បីឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ South Carolina ។ បេក្ខជន Marianne Williamson បានជាប់ចំណាត់ថ្នាក់លេខ ២ ហើយបេក្ខជន Dean Phillips បានជាប់ចំណាត់ថ្នាក់លេខ ៣ ។

ការបោះឆ្នោតនៅរដ្ឋ South Carolina គឺជាការបោះឆ្នោតបឋមជាផ្លូវការលើកដំបូងសម្រាប់គណបក្សប្រជាធិបតេយ្យនៅឆ្នាំ ២០២៤។ ជ័យជំនះនៅរដ្ឋ South Carolina នឹងជួយលោកប្រធានាធិបតី Biden បង្កើតសន្ទុះក្នុងយុទ្ធនាការរបស់លោកដើម្បីកៀងគរអ្នកបោះឆ្នោតឱ្យឈ្នះការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ ក៏ដូចជាការទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតក្នុងខែវិច្ឆិកាឆ្នាំនេះ។

បន្ទាប់ពីរដ្ឋ South Carolina ការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យបន្ទាប់នឹងប្រព្រឹត្តទៅនៅរដ្ឋ Nevada នៅថ្ងៃទី ៦ ខែកុម្ភៈ។ ទន្ទឹមនឹងនេះ ការបោះឆ្នោតបឋមបន្ទាប់របស់គណបក្សសាធារណរដ្ឋនៅរដ្ឋ South Carolina នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ