ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតី DonaldTrump បោះឆ្នោតនៅរដ្ឋផ្លរីដា

(VOVWORLD) - រហូតមកដល់ពេលនេះអ្នកបោះឆ្នោតអាមេរិកប្រមាណ ៥៥ លាននាក់បានទៅបោះឆ្នោតមុនពេលកំណត់ ព្រមទាំងអនុវត្តសិទ្ធិជាពលរដ្ឋរបស់គេផងដែរ
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតី DonaldTrump បោះឆ្នោតនៅរដ្ឋផ្លរីដា - ảnh 1 ប្រធានាធិបតីអាមេរិកលោក  Donald Trump (រូនថត៖ AFP/VNA)

នាយប់ថ្ងៃទី ២៤ ខែតុលា (តាមម៉ោងនៅវៀតណាម) ពោលគឺ នាព្រឹកថ្ងៃទី ២៤ ខែតុលា (តាមម៉ោងនៅសហរដ្ឋអាមេរិក) ប្រធានាធិបតីអាមេរិកលោក  Donald Trump បានទៅបោះឆ្នោតមុនកាលកំណត់នៅរដ្ឋផ្លរីដាជារដ្ឋមួយដែលម្ចាស់សេតវិមានរូបនេះ ត្រូវការសម្លេងគាំទ្ររបស់អ្នកបោះឆ្នោតភាគច្រើន ដើម្បីយកឈ្នះលើគូប្រជែងរបស់ខ្លួន គឺលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យ។

លោកប្រធានាធិបតី Trump បានអនុវត្តសិទ្ធិជាពលរដ្ឋរបស់ខ្លួននៅឯកន្លែងបោះឆ្នោតនៅក្នុងបណ្ណាល័យរដ្ឋនេះ។ ទីលំនៅផ្លូវការរបស់លោក Trump នៅពេលដែលលោកមិននៅក្នុងសេតវិមាន គឺជារដ្ឋផ្លរីដា ដែលជាកន្លែងគ្រួសាររបស់លោកជាម្ចាស់រមណីយដ្ឋានធំពីរផងដែរ។

រហូតមកដល់ពេលនេះអ្នកបោះឆ្នោតអាមេរិកប្រមាណ ៥៥ លាននាក់បានទៅបោះឆ្នោតមុនពេលកំណត់ ព្រមទាំងអនុវត្តសិទ្ធិជាពលរដ្ឋរបស់គេផងដែរ ហើយការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ទំនងជានឹងមើកឃើញនូវអត្រាចូលរួមការបោះឆ្នោតខ្ពស់បំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ