ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតីអាមេរិកលោក D. Trump បើកយុទ្ធនាការរកសម្លេងឆ្នោតនៅរដ្ឋចំនួន ៤

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ (Donald Trump) បានចាប់ផ្តើមបើកយុទ្ធនាការឆ្លើយតបនឹងនឹងសារដែលគណបក្សប្រជាធិបតេយ្យលើកឡើងនៅឯមហាសន្និបាតទូទាំងប្រទេសរបស់គណបក្សនេះ (DNC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី២០ ខែសីហា។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតីអាមេរិកលោក  D. Trump បើកយុទ្ធនាការរកសម្លេងឆ្នោតនៅរដ្ឋចំនួន ៤ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត ៖ AFP/TTXVN) 

នាថ្ងៃទី ១៧ ខែសីហា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ (Donald Trump) បានចាប់ផ្តើមបើកយុទ្ធនាការប្រឆាំងជំទាស់នឹងសារដែលគណបក្សប្រជាធិបតេយ្យនៅឯមហាសន្និបាតទូទាំងប្រទេសរបស់គណបក្សនេះ (DNC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី២០ ខែសីហា នៅពេលលោកអនុវត្ត យុទ្ធនាការឃោសនារកសម្លេងឆ្នោតចំនួន ២ នៅក្នុងរដ្ឋចំនួនពីរ រួមមានរដ្ឋ Minnesota និង រដ្ឋ Wisconsin ។ នេះគឺការធ្វើដំណើរចំនួនពីរក្នុងចំណោមដំណើរទាំង ៤ ដែលលោកប្រធានាធិបតីអាមេរិក Donald Trump គ្រោងនឹងធ្វើឡើងក្នុងមួយសប្តាហ៍នេះ ដោយមានការផ្សព្វផ្សាយសារជាច្រើន ដើម្បីបង្ហាញច្បាស់ពីរបៀបវារៈសេដ្ឋកិច្ចរបស់លោកនៅក្នុង “ការដេញជាប់តាម ”ជាមួយបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ