ការបោះឆ្នោតនៅអង់គ្លេស៖គណៈបក្សពលករនិងគណៈបក្សអភិរក្សប្រដេញជាប់គ្នា

(VOVWORLD) -យោងតាមទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuter ថា កិតដល់ព្រឹកថ្ងៃទី៩មិថុនា ដោយអាសនៈចំនួន៤៥០ក្នុងចំណោម៦៥០អាសនៈដែលត្រូវបានប្រកាសក្នុងការ បោះឆ្នោតសភាអង់គ្លេសនោះ គឺគណៈបក្សអភិរក្សនិយមកាន់អំណាចរបស់នាយក រដ្ឋមន្ត្រីលោកស្រី Theresa May ទទួលបាន១៩១ អាសនៈក្នុងពេលនោះ គណៈបក្ស ពលករប្រឆាំងទទួលបាន២០៥អាសនៈ។ 


ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មាន BBC បាន ព្យាករណ៍ថា គណៈបក្សអភិរក្សនិយមនឹងដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោត លើកនេះ។

        បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតបានប្រកាសនោះ មេដឹកនាំគណៈបក្ស ពលករប្រឆាំង លោក Jeremy Corbyn បានចាត់ទុកថា នេះជាពេលវេលាសម្រាប់ នាយករដ្ឋមន្ត្រី លោកស្រី Theresa  May សូមលាលែងពីដំណែង ដោយលទ្ធផល នៃការបោះឆ្នោតសរឲ្យឃើញថា លោកស្រី May កំពុងបាត់បង់ប្រជាប្រិយភាព ចំពោះមុខអ្នកបោះឆ្នោត។

        ក្នុងពេលជាមួយគ្នានោះ ថ្លែងមតិបន្ទាប់ពីទទួលបានជ័យជម្នះឡើងវិញនៅទី ក្រុង Maidehead លោកស្រី May បានចាត់ទុកថា ប្រទេសអង់គ្លេសត្រូវការដំណាក់ កាលស្ថិរភាព ហើយទោះជាលទ្ធផលយ៉ាងណាក៏ដោយ ក៏គណៈបក្សរបស់លោក ស្រីនៅសន្យាអនុវត្តគ្រប់គ្រាន់ការទទួលខុសត្រូវធានារក្សាស្ថិរភាព៕


ប្រតិកម្មទៅវិញ

ផ្សេងៗ