ការបោះឆ្នោតនៅអង់គ្លេស៖គណៈបក្សអភិរក្សមិនដណ្ដើមបានអាសនៈលើសពីពាក់កណ្ដាល

(VOVWORLD) - ការត្រិះរិះរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ក្នុងការរៀបចំការបោះឆ្នោតមុនកាលកំណត់ហាក់ដូចជាមិននាំមកនូវប្រសិទ្ធភាព នៅពេលគណៈបក្សអភិរក្សរបស់លោកស្រីរូបនេះមិនអាចដណ្ដើមបានបរិមាណអាសនៈច្រើនជាងពាក់កណ្ដាលនៅសភាជាន់ទាបនោះឡើយ។
ការបោះឆ្នោតនៅអង់គ្លេស៖គណៈបក្សអភិរក្សមិនដណ្ដើមបានអាសនៈលើសពីពាក់កណ្ដាល - ảnh 1 គណៈបក្សអភិរក្សរបស់នាយករដ្ឋមន្រ្តីលោកស្រី Theresa May មិនដណ្ដើមបានបរិមាណអាសនៈសភាលើសពីពាក់កណ្ដាល (រូបថត៖AFP/TTXVN)

(VOVworld) - ការត្រិះរិះរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ក្នុងការរៀបចំការបោះឆ្នោតមុនកាលកំណត់ហាក់ដូចជាមិននាំមកនូវប្រសិទ្ធភាព នៅពេលគណៈបក្សអភិរក្សរបស់លោកស្រីរូបនេះមិនអាចដណ្ដើមបានបរិមាណអាសនៈច្រើនជាងពាក់កណ្ដាលនៅសភាជាន់ទាបនោះឡើយ។នាបច្ចុប្បន្ន គណៈបក្សអភិរក្សដណ្ដើមបានអាសនៈចំនួន៣១១ ខណៈដែលមានអាសនៈត្រឹម តែ៩ទៀតដែលមិនទាន់បានប្រកាស។ប្រការនេះមានន័យថា គណៈបក្សនេះមិន អាចដណ្ដើមបានអាសនៈលើសពីពាក់កណ្ដាលក្នុងចំណោមអាសនៈទាំង៦៥០នៅរដ្ឋសភាអង់គ្លេសនោះឡើយ។ក្រៅពីនោះ គណៈបក្សអភិរក្សក៏មិនអាច ដណ្ដើមបានអាសនៈយ៉ាងហោចណាស់៣២៦ដើម្បីបង្កើតឡើងរដ្ឋាភិបាលដោយខ្លួនឯងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ