ការបោះឆ្នោតនៅអង់គ្លេស៖នាយករដ្ឋមន្ត្រី David Cameron សន្យាបង្រួញកម្លាតកំណើនរវាងតំបន់នានា

ការបោះឆ្នោតនៅអង់គ្លេស៖នាយករដ្ឋមន្ត្រី David Cameron សន្យាបង្រួញកម្លាតកំណើនរវាងតំបន់នានា - ảnh 1
លោកនាយករដ្ឋមន្ត្រី David Cameron (រូបថតៈ Reuters)


(VOVworld)-ក្នុងការខំប្រឹងប្រែងសំដៅប្រជែងសំលេងគាំទ្ររបស់អ្នកបោះឆ្នោតនៅ បណ្តាខេត្តក្រីក្រភាគខាងជើងអង់គ្លេស នាយករដ្ឋមន្ត្រីអង់គ្លេសលោក David
Cameron បានសន្យាថា នឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្រួញគម្លាតកំណើន
រវាងភាគខាងជើងនិងភាគខាងត្បូងរបស់អង់គ្លេស។ ក្នុងបណ្តាការសន្យារបស់
គណៈបក្ស​អភិរក្ស សំដៅជម្រុញកំណើននៅភាគខាងជើងអង់គ្លេស ដែលត្រូវបាន
លោក នាយករដ្ឋមន្ត្រីនិងលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសផ្សព្វផ្សាយយ៉ាង
សកម្ម ដោយមានផែនការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ ទន្ទឹម
នឹង នោះ ជាផែនការវិនិយោគលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា ក៏ដូចជាប្រគល់ បន្ថែមសិទ្ធិអំណាចសេដ្ឋកិច្ចសម្រាប់បណ្តាសហគមន៍តំបន់។

        ក្នុងព្រឹត្តិការណ៍ទាក់ទិ​នដល់ការប្រណាំងបោះឆ្នោតនៅអង់គ្លេស មេដឹកនាំ គណៈបក្សសាធារណរដ្ឋ Ed Miliband បានបដិសេធលទ្ធភាពចងសម្ព័ន្ធជាមួយ
គណៈបក្សប្រជាជាតិ Scotland ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ប្រសិនបើទទួលជ័យជំនះ ក្នុងការបោះឆ្នោតនាថ្ងៃទី៧ឧសភាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ