ការបោះឆ្នោតនៅអាមេរិក៖ លោក Joe Biden និង Donald Trump បានទទួលជ័យជម្នះ​យ៉ាងលើសលប់នៅ "Super Tuesday"

(VOVWORLD) -លោក Joe Biden និង Donald Trump បានទទួលជ័យជម្នះនៅក្នុងរដ្ឋភាគច្រើន ក្នុងការបោះឆ្នោត "Super Tuesday" ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៥ ខែមីនា នៅសហរដ្ឋអាមេរិក ដោយពង្រឹងឋានៈរបស់ពួកគេជាបេក្ខជនប្រធានាធិបតីលេខ ១ នៃគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។

យោងតាមលទ្ធផលដែលបានប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើននៅក្នុងសហរដ្ឋអាមេរិក រហូតដល់ព្រឹកថ្ងៃទី ៦ ខែមីនា  ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន និងជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden និងអតីតប្រធានាធិបតី បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានទទួលជ័យជម្នះយ៉ាងលើសលប់នៅក្នុងការបោះឆ្នោត "Super Tuesday" ដែលបានធ្វើឡើងនៅក្នុងរដ្ឋចំនួន ១៦ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៥ ខែមីនា។

ការបោះឆ្នោតនៅអាមេរិក៖ លោក Joe Biden និង Donald Trump បានទទួលជ័យជម្នះ​យ៉ាងលើសលប់នៅ ប្រធានាធិបតីអាមេរិក Joe Biden និងអតីតប្រធានាធិបតី Donald Trump។ រូបថត៖ រ៉យទ័រ

ជាក់ស្តែង លទ្ធផលនៃការបោះឆ្នោតបឋមបានបង្ហាញថា ទាំងលោក Biden និងលោក Trump បានយកឈ្នះនៅក្នុងបណ្តារដ្ឋ California, Virginia, North Carolina, Maine, Massachusetts, Oklahoma, Tennessee, Texas, Arkansas, Alabama, Colorado និង Minnesota។ ថ្លែងទៅកាន់អ្នកគាំទ្រដើម្បីអបអរសាទរជ័យជម្នះរបស់ខ្លួន លោក Donald Trump បានអំពាវនាវឱ្យគណបក្សសាធារណរដ្ឋរួបរួមគ្នាឆ្ពោះទៅរកការបោះឆ្នោតសកល៖ “យើងមានគណបក្សសាធារណៈរដ្ឋដ៏អស្ចារ្យ ដែលមានទេពកោសល្យជាច្រើន។ ខ្ញុំចង់ឲ្យយើងរួបរួមគ្នា ហើយរួបរួមគ្នាក្នុងពេលឆាប់ៗ ព្រោះយើងគ្មានជម្រើសផ្សេងទៀតទេ នៅពេលដែលថ្ងៃបោះឆ្នោតថ្ងៃទី ៥ វិច្ឆិកា ខិតជិតមកដល់”។

ការបោះឆ្នោតនៅអាមេរិក៖ លោក Joe Biden និង Donald Trump បានទទួលជ័យជម្នះ​យ៉ាងលើសលប់នៅ លោក Trump ថ្លែងនៅក្នុងពិធីជប់លៀងមួយ ដើម្បីតាមដានលទ្ធផលនៃការបោះឆ្នោតបឋម Super Tuesday នៅថ្ងៃទី ៥ ខែមីនា។ រូបថត៖ រ៉យទ័រ

ជាមួយនឹងជ័យជម្នះយ៉ាងលើសលប់នៅ "Super Tuesday" លោកប្រធានាធិបតី Joe Biden បានទទួលសំឡេងគាំទ្របន្ថែមពីគណៈប្រតិភូប្រជាធិបតេយ្យចំនួន ១.៤២០សម្លេង ហើយបច្ចុប្បន្នមានសម្លេងគាំទ្រសរុបចំនួន ១.៦២៦ ។ ក្នុងពេលជាមួយគ្នានោះ លោក Donald Trump បានទទួលសម្លេងគាំទ្រចំនួន ៨៦៥ បន្ថែមទៀត ហើយបច្ចុប្បន្ន មានសម្លេងគាំទ្រសរុបចំនួន ១,១៣៨។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានឲ្យដឹងថា លោក Joe Biden និងលោក Donald Trump អាចទទួលបានសម្លេងគាំទ្រដែលត្រូវការ មុនជាងគេបំផុតគឺនៅថ្ងៃទី ១៨ ខែមីនា នៅពេលដែលការបោះឆ្នោតបឋមបន្តប្រព្រឹត្តទៅនៅក្នុងរដ្ឋចំនួន ៤ (Florida, Illinois, Kansas, Ohio) ជាមួយគណបក្សប្រជាធិបតេយ្យ និងរដ្ឋចំនួន៥ ជាមួយគណបក្សសាធារណរដ្ឋ (Florida, Illinois, Kansas, Ohio និង Arizona)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ