ការបោះឆ្នោតនៅអាមេរិកឆ្នាំ ២០២០៖ លោក Joe Bidenតំណាងអោយគណបក្សប្រជាធិបតេយ្យជាផ្លូវការដើម្បីឈរឈ្មោះប្រកួតប្រជែងក្នុងការ​បោះឆ្នោតប្រធានាធិបតីអាមារិក

(VOVWORLD) - សមាជជាតិនៃគណបក្សប្រជាធិបតេយ្យបានប្រព្រឹត្តទៅតាមរយៈអ៊ិនធឺរណែតក្នុងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ១៧-២០ ខែសីហា នៅមជ្ឈមណ្ឌល Wisconsin ។ 
ការបោះឆ្នោតនៅអាមេរិកឆ្នាំ ២០២០៖ លោក Joe Bidenតំណាងអោយគណបក្សប្រជាធិបតេយ្យជាផ្លូវការដើម្បីឈរឈ្មោះប្រកួតប្រជែងក្នុងការ​បោះឆ្នោតប្រធានាធិបតីអាមារិក - ảnh 1 បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden និងភរិយាលោកស្រី Jill Biden (រូបភាព៖ រ៉យទ័រ)

នាព្រឹកថ្ងៃទី ១៩ ខែសីហា (ម៉ោងនៅហាណូយ) នៅក្នុង សមាជជាតិនៃគណបក្សប្រជាធិបតេយ្យដែលបានប្រព្រឹត្តិទៅនៅ Milwaukee (សហរដ្ឋអា មេរិក) នោះ លោក Joe Biden ត្រូវបានតែងតាំង ធ្វើជាបេក្ខ ជននៃគណបក្រប្រជាធិបតេយ្យជាផ្លូវការ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ ២០២០។

សមាជជាតិនៃគណបក្សប្រជាធិបតេយ្យបានប្រព្រឹត្តទៅតាមរយៈអ៊ិនធឺរណែតក្នុងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ១៧-២០ ខែសីហា នៅមជ្ឈមណ្ឌល Wisconsin ។ នេះគឺជាលើកដំបូងហើយ ដែលព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកត្រូវបានធ្វើឡើងតាមអ៊ិនធឺរណែតជាមួយនឹងសកម្មភាពផ្លាស់ប្ដូរជាច្រើន បើប្រៀបធៀបនឹងសមាជប្រពៃណីមុន ៗ ដើម្បីធានាសុខភាពសាធារណៈនៅក្នុងបរិបទនៃការរីករាលដាលដ៏ស្មុគស្មាញ នៃជំងឺកូវីដ ១៩ នៅអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ