|
បេក្ខជនលោក Donald Trump ក្នុងយុទ្ធនាការបោះឆ្នោតនៅរដ្ឋ Califoria ខាងជើងកាលពីថ្ងៃទី១៤ តុលា កន្លងទៅ (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៥ តុលា បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្ស
សាធារណៈរដ្ឋ មហាសេដ្ឋីលោក Donald Trump ប្រកាសថា នឹងលុបចោលកម្មវិធី
ធានារ៉ាប់រងសុខាភិបាល ObamaCare របស់រដ្ឋអំណាចប្រធានាធិបតី Barack Obama
ប្រសិនបើលោកជាប់ឆ្នោត។ថ្លែងមតិនៅទីក្រុង Doral រដ្ឋ Florida លោក Trump លើក
ច្បាស់ថា ត្រូវលុបចោលកម្មវិធី ObamaCare ហើយជំនួស ដោយកម្មវិធីមួយផ្សេង
ដែលចំណាយប្រាក់តិចជាងសំរាប់ប្រជាជន។លោកបាន អះអាងថា ចំណាយធានា
រ៉ាប់រងសុខាភិបាលកំពុងកើនឡើងពី៦០ដល់៨០% លើសឆ្ងាយពីកំរិត២៥% ដូច
នៅក្នុងរបាយការណ៍ថ្មីបំផុតរបស់ក្រសួងសុខា ភិបាល៕