ការបោះឆ្នោតនៅអាមេរិក៖លោកស្រី Clinton គ្រោងនឹងចូលរួមយុទ្ធនាការបោះឆ្នោតនាចុងសប្ដាហ៍នេះ

ការបោះឆ្នោតនៅអាមេរិក៖លោកស្រី Clinton គ្រោងនឹងចូលរួមយុទ្ធនាការបោះឆ្នោតនាចុងសប្ដាហ៍នេះ - ảnh 1
លោកស្រី Clinton នឹងវិលត្រឡប់ចូលរួមយុទ្ធនាការបោះឆ្នោតនាថ្ងៃទី១៦ កញ្ញា​ ខាងមុខ (រូបថត៖AP)

(VOVworld) - នាថ្ងៃទី១៣ កញ្ញា កាណាល់ទូរទស្សន៍ MSNBC របស់អាមេរិក
បានដកស្រង់សេចក្ដីប្រកាសរបស់គណៈកម្មការទទួលបន្ទុកយុទ្ធនាការបោះឆ្នោត
របស់បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ឲ្យដឹងថា
លោកស្រីរូបនេះនឹងវិលត្រឡប់ចូលរួមយុទ្ធនាការបោះឆ្នោតនាថ្ងៃទី១៦ កញ្ញាខាង
មុខ។លោកស្រី Clinton គ្រោងនឹងថ្លែងសន្ទរកថាក្នុងព្រឹត្តិការណ៍ “បញ្ហានារីពណ៌
សម្បូរ” នៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី១៦ កញ្ញា។ប៉ុន្តែ សេចក្ដី ប្រកាសពោលខាង
លើក៏បានឲ្យដឹងថែមទៀតថា ផែនការនេះអាចផ្លាស់ប្ដូរ ក្នុង ករណីដែលលោកស្រី
Clinton មិនមានសុខភាពល្អនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ