ការបោះឆ្នោតនៅអាមេរិក៖លោកស្រី H.Clinton ពង្រីកគំលាតជាមួយលោក D.Trump ឡើងដល់ទៅ៨ពិន្ទុ

ការបោះឆ្នោតនៅអាមេរិក៖លោកស្រី H.Clinton ពង្រីកគំលាតជាមួយលោក D.Trump ឡើងដល់ទៅ៨ពិន្ទុ - ảnh 1
បេក្ខជនប្រធានាធិបតីអាមេរិកលោកស្រី Hillary Clinton (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី២ សីហា ទីភ្នាក់ងារសារព័ត៌មាន Reuters/Ipsos បាន
ប្រកាសលទ្ធផលនៃការស្ទង់មតិដោយសរឲ្យឃើញថា បេក្ខជននៃគណៈបក្សប្រជា
ធិបតេយ្យចូលរួមការបោះឆ្នោតប្រធានាធិបតីអាមេរិកលោកស្រី Hillary Clinton បាន
ពង្រីកគំលាតនិងនាំមុខដៃគូប្រជែងនៃគណៈបក្សសាធារណៈរដ្ឋលោក Donald
Trump ឡើងដល់ទៅ៨ពិន្ទុ ពោលគឺកើន២ពិន្ទុ បើប្រៀបនឹងលទ្ធផល ដែលត្រូវបាន
ប្រកាសកាលពីថ្ងៃទី២៩ កក្កដា កន្លងទៅ។តាមលទ្ធផលនៃការស្ទង់ មតិតាម
បណ្ដាញអ៊ីនធឺណែតដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ កក្កដា ដល់ថ្ងៃទី១ សីហា
ដោយមានការចូលរួមរបស់អ្នកបោះឆ្នោត១ពាន់៣រយនាក់នោះ មាន ៤៣% គាំទ្រ
លោកស្រី Clinton ៣៥%គាំទ្រ លោក Trump ហើយ៩%គាំទ្របេក្ខជនផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ