ការបោះឆ្នោតប្រធានាធិបតី Venezuela នឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ១៤ មេសា

(VOVworld) – នាថ្ងៃទី ៩ មិនា ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ Venezuela (CNE) បានជូនដំណឹងថា៖ ការបោះឆ្នោតប្រធានាធិបតីនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ១៤
មេសា ខាងមុខ។ ថ្លែងមតិក្នុងសន្និសីទកាសែតមួយ ប្រធាន CNE លោកស្រី Tibisay
Lucena បានឲ្យដឹងថា៖ បណ្ដាគណៈបក្សបានចុះឈ្មោះ បេក្ខជន ក្នុងការបោះឆ្នោតនេះ
នាថ្ងៃទី ១០ និង ១១ មិនា។ តាមសាលក្រមនៃ តុលាការដ្ឋធម្មនុញ្ញចំណុះតុលាកា
យុត្តិធម៌កំពូល Venezuela ដែលបាននាំចេញ នាថ្ងៃទី ៨ មិនា ឲ្យដឹងថា៖ ក្នុងឋានជាៈ
ប្រធានាធិបតីបណ្តុះអាសន្ន លោក Nicolas Maduro មានសិទ្ធិដំណាងឲ្យគណៈបក្ស
សង្គមឯកភាព Venezuela (PSUV) ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីលើក
នេះ។ នាថ្ងៃដ៏ដែល សម្ព័ន្ធភាពចំរុះរួមមានគណៈបក្សនយោបាយនិងអង្គការប្រឆាំង
ចំនួន ២០ (MUD) បានស្នើឲ្យ លោក Henrique Capriles ឈរឈ្មោះក្នុងការបោះឆ្នោត
ប្រធានាធិបតី Venezuela៕

ប្រតិកម្មទៅវិញ

ផ្សេងៗ