ការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២២៖ បេក្ខនារី Le Pen គាំទ្រ​ការកែ​លម្អ​ទំនាក់ទំនងណាតូ-រុស្ស៊ី

(VOVWORLD) - លោកស្រី Le Pen បានសង្កត់ធ្ងន់ថា មិនចង់ឱ្យបារាំងចាកចេញពីសហភាពអឺរ៉ុប (EU) ឡើយ។
ការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២២៖ បេក្ខនារី Le Pen គាំទ្រ​ការកែ​លម្អ​ទំនាក់ទំនងណាតូ-រុស្ស៊ី - ảnh 1បេក្ខនារីប្រធានាធិបតីមកពីគណៈបក្សស្ដាំនិយមជ្រុលរបស់បារាំង លោកស្រី Marine Le Pen

កាលពីថ្ងៃទី ១៣ មេសា បេក្ខនារីប្រធានាធិបតីមកពីគណៈបក្សស្ដាំនិយមជ្រុលរបស់បារាំង លោកស្រី Marine Le Pen បាននិយាយថា លោកស្រីនឹងលើកសំណើរកែលម្អទំនាក់ទំនងរវាងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងរុស្ស៊ី។ ក្រៅពីនេះ អ្នកនយោបាយស្ត្រីរូបនេះក៏បាននិយាយថា ប្រសិនបើលោកស្រីជាប់ឆ្នោតជាប្រធានាធិបតីបារាំង ទីក្រុងប៉ារីសនឹងចាកចេញពីទីបញ្ជាការកងកម្លាំងណាតូម្តងទៀត ដូចដែលបានអនុវត្តន៍កាលពីឆ្នាំ ១៩៦៦។ ក្រៅពីនោះ លោកស្រី Le Pen បានសង្កត់ធ្ងន់ថា មិនចង់ឱ្យបារាំងចាកចេញពីសហភាពអឺរ៉ុប (EU) ឡើយ ហើយអះអាងថា លោកស្រីនឹងគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ