ការបោះឆ្នោតប្រធានាធិបតីបារាំង៖បេក្ខជនស្តាំនិយមទាំងពីររូបចូលរួមការជជែកតទល់គ្នាចុងក្រោយ

ការបោះឆ្នោតប្រធានាធិបតីបារាំង៖បេក្ខជនស្តាំនិយមទាំងពីររូបចូលរួមការជជែកតទល់គ្នាចុងក្រោយ - ảnh 1
អតីតនាយករដ្ឋមន្រ្តីលោក Francois Fillon (ខាងឆ្វេង)និងអភិបាលក្រុង Bordeaux
លោក Alain Juppe

(VOVworld) - នាយប់ថ្ងៃទី២៤ វិច្ឆិកា បេក្ខជនទាំងពីររូបនៃភាគីស្តាំនិយមរបស់
បារាំងនោះគឺអតីតនាយករដ្ឋមន្រ្តីលោក Francois Fillon និងអភិបាលទីក្រុង Bordeaux
 លោក Alain Juppe បានចូលរួមការជជែកតទល់គ្នានៅលើការផ្សាយផ្ទាល់ទូរទស្សន៍​
សំដៅជួយអ្នកបោះឆ្នោតបារាំងយល់ច្បាស់ថែមទៀតអំពីខ្លឹមសារសំខាន់ៗក្នុងយុទ្ធ
នាការបោះឆ្នោតរបស់ខ្លួន។ការជជែកតទល់គ្នាលើកនេះមានអត្ថន័យសំរេចកំណត់
ដោយសារតែវាប្រព្រឹត្តទៅនៅពេលវេលាដែលនៅសល់តែ៣ថ្ងៃ ដល់ការបោះឆ្នោត
បឋមលើកទី២សំដៅជ្រើសរើសបេក្ខជនតំណាងភាគីស្តាំ និយមនិងស្ដាំកណ្ដាល
ចូលរួមការបោះឆ្នោតប្រធានាធិបតីបារាំងនាឆ្នាំក្រោយ។នៅការជជែកតទល់គ្នានេះ
បេក្ខជនទាំងពីររូបត្រូវបានសួរដេញដោលអំពីបញ្ហា នានាដូចជាការប្រតិបត្តិ
អំណាចរដ្ឋ ច រូបសណ្ឋានសង្គមបារាំង កំណែទម្រង់សេដ្ឋកិច្ច និង បញ្ហាសន្តិសុខ
ជាដើម។
មុននឹងចូលរួមការជជែកលើកនេះ បេក្ខជនទាំងពីររូបសុទ្ធតែអះអាងថា
ប្រសិន បើជាប់ឆ្នោតជាប្រធានាធិបតីនោះគឺខ្លួន នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី
ការពារផលប្រយោជន៍របស់បារាំង អនុវត្តន៍កំណែទម្រង់យ៉ាងទូលំទូលាយសំដៅ
 ផ្លាស់ប្ដូរស្ថានភាពសេដ្ឋកិច្ចអន់ខ្សោយនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ