ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់នៅអ៊ុយក្រែនបានចាប់ផ្តើម


ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់នៅអ៊ុយក្រែនបានចាប់ផ្តើម - ảnh 1
ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់នៅអ៊ុយក្រែនបានចាប់ផ្តើម (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៥ ឧសភា ប្រជាជនអ៊ុយក្រែនក្នុងទូទាំងប្រទេសបានចូលរួម ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ដែលត្រូវបានចាត់ទុកជាកូនសោរដើម្បី ដោះស្រាយវិបត្តិនយោបាយដែលអូសបន្លាយក្នុងរយៈពេល ៦ ខែកន្លងមក។ តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹមអ៊ុយក្រែនបានឲ្យដឹងថា៖ អ្នកបោះ
ឆ្នោតចំនួន ៣៦ លាននាក់បានទៅបោះឆ្នោតលើកនេះ។ តាមមជ្ឈដ្ឋានអ្នកវិភាគបាន
ឲ្យដឹងថា៖ ទោះបីជាមានបេក្ខជនចំនួន ២០ នាក់ចូលរួមការបោះឆ្នោតលើកនេះក្តី ប៉ុន្តែ បេក្ខជននៃគណៈបក្ស UDAR លោក Peter Poroshenko និងអតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន
លោកស្រី Yulia Tymoshenko គឺបេក្ខជនចំនួន ២ រូបដែលនឹងទទួលបានសម្លេងគាំទ្រជា
ច្រើនបំផុត។ តាមការស្ទង់សាធារណៈមតិបាន ឲ្យដឹងថា៖ លោក Poroshenko កំពុង
ទទួលបានសម្លេងគាំទ្រយ៉ាងខ្លាំងរបស់អ្នកបោះឆ្នោតនិងអាចដណ្តើមជ័យជំនះនៅ
វគ្គបោះឆ្នោតទី ១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ