ការបោះឆ្នោតប្រធានាធិបតីអាមេរិកចាប់ផ្តើមនាព្រឹកថ្ងៃទី ៨ វិច្ឆិកា តាមម៉ោងតំបន់

ការបោះឆ្នោតប្រធានាធិបតីអាមេរិកចាប់ផ្តើមនាព្រឹកថ្ងៃទី ៨ វិច្ឆិកា តាមម៉ោងតំបន់ - ảnh 1
ការបោះឆ្នោតប្រធានាធិបតីអាមេរិកចាប់ផ្តើមនាព្រឹកថ្ងៃទី ៨ វិច្ឆិកា តាមម៉ោងតំបន់ (VNA)


(VOVworld) – នាព្រឹកថ្ងៃទី ៨ វិច្ឆិកា (តាមម៉ោងអាមេរិក) បណ្ដាទីតាំងបោះ
ឆ្នោតនៅរដ្ឋ​ New Hampshire នឹងបើកទ្វារទទួលអ្នកបោះឆ្នោតមកបោះឆ្នោត
 ប្រធានាធិបតីជំនាន់ទី ៤៥ របស់សហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកបោះឆ្នោត
ចំនួន ២០០ លាននាក់នៅអាមេរិក មានអ្នកបោះឆ្នោតចំនួន ១២០ លាន នាក់
នឹងទៅបោះឆ្នោតប្រធានាធិបតី សមាជិសភាជាន់ទាបនិង ១/៣ ព្រឹទ្ធ សមាជិក
សភានិងអភិបាលរដ្ឋនានា។ តាមការស្ទង់មតិថ្មីបំផុត បេក្ខជននៃគណៈ បក្ស
ប្រជាធិបតេយ្យលោកស្រី Hillary Clinton បន្តនាំមុខទៅលើបេក្ខជនគណៈ
បក្សសាធារណៈរដ្ឋមហាសេដ្ឋី លោក  Donald Trum ដោយមានគំលាតពី ២%
ដល់ ៥% ។ តាមការវាយតំលៃរបស់កាសែត Washington Post និងកាណាល់
ទូរទស្សន៍ CNN អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Clinton ត្រូវបាន
ចាត់ទុកថាមានសម្លេងគាំទ្ររបស់តំណាងរាស្ត្រ ២៦៨ ដល់ ២៧៥ រូប ហើយមាន
លទ្ធភាពជាច្រើននឹងក្លាយទៅជាប្រធានាធិបតីអាមេរិកជាបន្ត។ ទីតាំងបោះ
ឆ្នោតនានានឹងបិទទ្វារនៅម៉ោង ២៤ ប៉ុន្តែ មជ្ឈដ្ឋានសាព័ត៌មានសង្ឃឹមថា៖ 
 លទ្ធផលដំបូងនឹងត្រូវបានព្យាករណ៍នៅម៉ោង ២២ ថ្ងៃដដែល បន្ទាប់ពី បណ្ដារដ្ឋ
 សំខាន់ៗសម្រេចដំណើរការបោះឆ្នោត។ ការប្រកាសអ្នកជាប់ឆ្នោតអាចត្រូវរង
ចាំ ដល់ថ្ងៃទី ៩ វិច្ឆិកា ប្រសិនបើ បេក្ខជនទាំងពីររូបមានលទ្ធផលប្រហាក់
ប្រហែល គ្នា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ