ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖លោក D.Trump ក្លាយទៅជាបេក្ខជន ប្រធានាធិបតីនៃគណៈបក្សសាធារណៈរដ្ឋ

ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖លោក D.Trump ក្លាយទៅជាបេក្ខជន ប្រធានាធិបតីនៃគណៈបក្សសាធារណៈរដ្ឋ - ảnh 1
លោក Donald Trump ថ្លែងមតិនៅមហាសន្និបាតរបស់គណៈបក្សសាធារណៈរដ្ឋ
(រូបថត៖AFP/TTXVN)

(VOVworld) - នាយប់ថ្ងៃទី២១ កក្កដា គណៈបក្សសាធារណៈរដ្ឋបានបិទបញ្ចប់
មហាសន្និបាតទូទាំងប្រទេសលើកទី៤១ ដែលត្រូវបានរៀបចំឡើងនៅទីក្រុង
Cleveland ដើម្បីបោះឆ្នោតបេក្ខជនប្រធានាធិបតីនិងអនុប្រធានាធិបតីចូលរួមការ
បោះឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃទី៨ វិច្ចិកាខាងមុខ។ក្រោយពី៤ថ្ងៃប្រជុំ មហា
សន្និបាតបានបោះឆ្នោតមហាសេដ្ឋីលោក Donald Trump ជាបេក្ខជន ប្រធានាធិបតី
និងបោះឆ្នោតអភិបាលរដ្ឋ Indiana លោក Mike Pence ជាបេក្ខ ជនអនុប្រធានាធិបតី
នៃគណៈបក្សនេះ។ក្នុងបទសន្ទរកថារបស់ខ្លួនក្រោយពី ក្លាយទៅជាបេក្ខជន
ប្រធានាធិបតី លោក Donald Trump បានប្រកាសថា លោក មានកិត្តិយសនិង
មោទនភាពទទួលយកការជ្រើសតាំងរបស់គណៈបក្សសាធារណៈរដ្ឋដើម្បីនាំ
ប្រទេសអាមេរិកដ៏មហិមារស្ដារឡើងវិញ។លោក Trump បាន អះអាងថា នឹងឈ្នះ
លើលោកស្រី Hillary Clinton នៃគណៈបក្សប្រជាធិបតេយ្យ ដើម្បីនាំគណៈបក្ស
សាធារណៈរដ្ឋវិលត្រឡប់មកសេតវិមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ