ការបោះឆ្នោតរដ្ឋសភានៅអាល្លឺម៉ង់

ការបោះឆ្នោតរដ្ឋសភានៅអាល្លឺម៉ង់ - ảnh 1
អធិការបតី Angela Merkel ទទួលបានការគាំទ្រជាច្រើនក្នុងការបោះឆ្នោតរដ្ឋសភាអាល្លឺម៉ង់
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២២ កញ្ញា អ្នកបោះឆ្នោតអាល្លឺម៉ង់ចំនួន ៦០ លាននាក់ បានទៅបោះឆ្នោតរដ្ឋសភានីតិកាលទី ១៨ ក៏ដូចជា ជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី
របស់ប្រទេសនេះ ផងដែរ។ គណៈបក្សនយោបាយចំនួន ៣៤ បានចូលរួមការ បោះឆ្នោតលើកនេះ។ ប៉ុន្តែ តាមពិត នេះគឺជាការប្រគួតប្រជែងរវាង គណៈបក្ស
ប្រឆាំងធំបផុតចំនួន ២ នៅរដ្ឋសភាអាល្លឺម៉ង់គឺ៖ សម្ព័ន្ធភាពប្រជាធិបតេយ្យកាតូ
លិកនិងគណៈបក្សប្រជាធិបតេយ្យសង្គម។ លទ្ធផលនៃការស្ទង់មតិរបស់អ្នក
បោះឆ្នោតបានសឲ្យឃើញថា៖ អធិការបតីកាន់អំណាចលោកស្រី Angela Merkel ទទួលបានការគាំទ្រជាច្រើនរបស់ប្រជាជន ក្នុងកាលៈទេសៈខឿនសេដ្ឋកិច្ច
អាល្លឺម៉ង់កំពុងស្តារឡើងវិញយ៉ាងសកម្មក្រោមការដឹកនាំរបស់ លោកស្រី Merkel
។ ប៉ុន្តែ សម្ព័ន្ធភាពប្រជាធិបតេយ្យកាតូលិករបស់ លោកស្រី Angela Merkel គ្រាន់
តែទទួលបានសម្លេងគាំទ្រចំនួន ២៧ % បើប្រៀបនឹង ២៦% របស់គណៈបក្សប្រជា
ធិបតេយ្យសង្គម។ ប្រការនេះបានសឃើញថា៖ ការបោះឆ្នោតរដ្ឋសភាលើកនេះ
នៅអាល្លឺម៉ង់នឹងមានកត្តាចៃដន្យជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ