ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតី លោក Donald Trump រៀបចំយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Pennsylvania

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាង ថារដ្ឋ Pennsylvania អាចរួមចំណែកដល់ភាពជោគជ័យរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនេះ។
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតី លោក Donald Trump រៀបចំយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Pennsylvania - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖AP)

នាថ្ងៃទី ២០ ខែតុលា ថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុង Erie ភាគ ពាយព្យនៃរដ្ឋ Pennsylvania ប្រ ធានាធិបតីអាមេរិកលោក Donald Trump បានអះអាង ថារដ្ឋនេះអាចរួមចំណែកដល់ភាពជោគជ័យ របស់លោកក្នុងការបោះឆ្នោត ប្រធានាធិប តី នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនេះ។

លោក Donald Trump  បានឲ្យដឹងថា លោកមានបំណងចង់ជាប់ឆ្នោតសារជាថ្មីឡើងវិញសម្រាប់អាណត្តិទី ២ នៅ ឯសេតវិមាន ដើម្បីធានាថាសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានស្តារឡើងវិញប្រកបដោយជោគជ័យក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ១៩។

ទន្ទឹមនឹងនេះលោក Trump ក៏បានព្រមានថាបេក្ខជនប្រជាធិបតេយ្យដែលជាអតីតអនុប្រធានាធិបតីលោក Joe Biden អាចធ្វើឲ្យមានការបាត់បង់ការងារធ្វើជាច្រើនថែមទៀតនៅក្នុងវិស័យកែច្នៃនិងថាមពលនៅរដ្ឋ ភាគខាងកើតនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ