ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ លោក Joe Biden ជ្រើសរើសសមាជិកសំខាន់ៗនៃក្រុមសេដ្ឋកិច្ច

(VOVWORLD) - លោក Tony Allen ដែលជាអ្នកសរសេរសន្ទរកថារបស់លោក Biden កាលលោកនៅជាសមាជិកព្រឹទ្ធសភា នឹងចូលកាន់តំណែងជានាយកប្រតិបត្តិនៃគណៈកម្មាធិការនេះ។
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ លោក Joe Biden ជ្រើសរើសសមាជិកសំខាន់ៗនៃក្រុមសេដ្ឋកិច្ច - ảnh 1 លោក Joe Biden ថ្លែងនៅថ្ងៃទី ២៥ វិច្ឆិកា ២០២០ នៅ Wilmington, Del

នៅថ្ងៃទី ៣០ ខែវិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក) លោក Joe Biden និងលោកស្រី Kamala Harris ដែលត្រូវបានប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានអាមេរិកអះអាង ថា ជាប្រធានាធិបតីនិងជាអនុប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋ អាមេរិកបានប្រកាសសមាសភាពថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណៈកម្មាធិការទទួលបន្ទុករៀបចំផែនការ សម្រាប់ពិធីស្បថចូលកាន់ដំណែង ប្រធា នាធិបតី។ លោក Tony Allen ដែលជាអ្នកសរសេរសន្ទរកថារបស់លោក Biden កាលលោកនៅជាសមាជិកព្រឹទ្ធសភា នឹងចូលកាន់តំណែងជានាយកប្រតិបត្តិនៃគណៈកម្មាធិការនេះ។ ទន្ទឹមនឹងនេះដែរលោក Erin Wilson និងលោកស្រី Yvanna Cancela នឹងធ្វើជាអនុប្រធាននាយកប្រតិបត្តិនៃគណៈកម្មាធិការ។ នៅថ្ងៃដដែលនោះ ក្រុមដែលផ្ទេរអំណាចឱ្យលោក Biden បានប្រកាសថា លោក Biden បានជ្រើស រើសអតីតប្រធានធនាគារបម្រុងសហព័ន្ធ (FED) លោកស្រី Janet Yellen ធ្វើជារដ្ឋមន្រ្តីរតនាគារសម្រាប់រដ្ឋអំណាចថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ