ការបោះឆ្នោតអាមេរិកឆ្នាំ២០២០៖ ប្រកាសលទ្ធផលបឋមនៅរដ្ឋជាច្រើន
(VOVWORLD) - គិតត្រឹមម៉ោង១០យប់ថ្ងៃទី៣ វិច្ឆិកា (ម៉ោងនៅអាមេរិក) លោក Trumpទទួល បានសម្លេងគាំទ្ររបស់អ្នកបោះឆ្នោតតំណាងចំនួន ៩៤រូប ខណៈដែល លោក Joe Biden កំពុងមានប្រៀបជាងគូប្រជែងជាបណ្ដោះអាសន្នដោយ ទទួលបានសម្លេងគាំទ្ររបស់អ្នកបោះឆ្នោតតំណាងចំនួន១២៩រូប។
ការងាររាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតមួយកន្លែងនៅរដ្ឋ Colorado។ (រូបថត៖ AFP/Getty) |
រហូតមកដល់ពេលនេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាមេរិកឆ្នាំ២០២០បានបិទបញ្ចប់នៅរដ្ឋសឹងតែទាំងអស់ ហើយដំណើរការ រាប់សន្លឹកឆ្នោតកំពុងប្រព្រឹត្តទៅ។ រដ្ឋជាច្រើនបានប្រកាសលទ្ធផល បឋម។ គិតត្រឹមម៉ោង១០យប់ថ្ងៃទី៣ វិច្ឆិកា (ម៉ោងនៅអាមេរិក) លោក Trumpទទួល បានសម្លេងគាំទ្ររបស់អ្នកបោះឆ្នោតតំណាងចំនួន៩៤រូប ខណៈដែល លោក Joe Biden កំពុងមានប្រៀបជាងគូប្រជែងជាបណ្ដោះអាសន្នដោយ ទទួលបានសម្លេងគាំទ្ររបស់អ្នកបោះឆ្នោតតំណាងចំនួន ១២៩រូប។ លទ្ធ ផលនៃការបោះឆ្នោតឆ្នាំនេះទំនងជាត្រូវបានកំណត់នៅរដ្ឋមួយចំនួនដែលគេហៅថា “battleground states”។
ក្នុងពេលជាមួយគ្នានោះ ការបោះឆ្នោតជ្រើសរើសសមាជិកនៃសភា ជាន់ទាបនិងព្រឹទ្ធសភាក៏មានសារសំខាន់គន្លឹះចំពោះគណៈបក្សទាំងពីរផងដែរ។ គិតត្រឹមវេលាដូចដែលបានបញ្ជាក់ពោលខាងលើ គណៈបក្ស ប្រជាធិបតេយ្យដណ្ដើមបានអាសនៈចំនួន៣៨នៅសភាជាន់ទាបនិងអាសនៈចំនួន៤៣ នៅព្រឹទ្ធសភា ខណៈដែលចំនួនអាសនៈរបស់គណៈបក្ស សាធារណៈរដ្ឋ មាន៥៤និង៣៧ជារៀងៗខ្លួន។ ក្នុងបណ្ដាការបោះឆ្នោតនៅ អាមេរិក ការរត់ប្រណាំងចូលព្រឹទ្ធសភាក៏មានភាពប្ដូផ្ដាច់មិនចាញ់ការរត់ ប្រណាំងចូលសេតវិមានរបស់បេក្ខជនប្រធានាធិបតីទាំងពីរនោះឡើយ។ គណៈបក្សណាដែលគ្រប់គ្រងព្រឹទ្ធសភា នឹងមានប្រៀបជាងក៏ដូចជាមាន សិទ្ធិសម្រេចលើរបៀបវារៈតាក់តែងច្បាប់របស់ប្រធានា ធិបតីជាបន្ត សមាជិក គណៈរដ្ឋមន្រ្តី និងមុខតំណែងជាន់ខ្ពស់នានាផ្នែកយុត្តិធម៌៕