ការបោះឆ្នោតអាមេរិក២០១៦៖បេក្ខជនគណៈបក្សសាធារណៈរដ្ឋចាប់ផ្ដើមការជជែកតទល់លើកទី១១

ការបោះឆ្នោតអាមេរិក២០១៦៖បេក្ខជនគណៈបក្សសាធារណៈរដ្ឋចាប់ផ្ដើមការជជែកតទល់លើកទី១១ - ảnh 1
បេក្ខជន Ted Cruz (ខាងឆ្វេង) បេក្ខជន Donald Trump (កណ្ដាល) និងបេក្ខជន Marco Rubio
(ខាងស្ដាំ) នៅការជជែកលើកមុន (រូបថត៖Getty)

(VOVworld) - នាថ្ងៃទី៣ មិនា បេក្ខជនប្រធានាធិបតីនៃគណៈបក្សសាធារណៈរដ្ឋ
ដែលកំពុងប្រណាំងប្រដែងដណ្ដើមសំបុត្រតែមួយគត់នៃគណៈបក្សនេះដើម្បីចូល
រួមក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាដើមខែវិច្ឆិកាខាងមុខ បានចាប់ផ្ដើម
ការជជែកតទល់គ្នាជាលើកដំបូងក្រោយពី “ថ្ងៃអង្គារដ៏សំខាន់”។មានបេក្ខជនចំនួន
 ៤រូបក្នុងចំណោមបេក្ខជនសរុប៥រូបបានចូលរួមការជជែកតទល់នេះ ក្នុងនោះរួម
មានមហាសេដ្ឋី Donald Trump ព្រឹទ្ធសមាជិករដ្ឋ Texas លោក Ted Cruz ព្រឹទ្ធសមា
ជិករដ្ឋ Florida លោក Marco Rubio និងអតីតទេសាភិបាលរដ្ឋ Ohio លោក John
Kasich។មុននោះ វេជ្ជៈបណ្ឌិតវះកាត់សរសៃប្រសាទលោក Ben Carson បាន
បញ្ជាក់ថា លោកនឹងមិនចូលរួមការជជែកនេះឡើយដោយសារមិន ឃើញផ្លូវ
នយោបាយណាមួយនៅខាងមុខ។តាមមជ្ឈដ្ឋានអ្នកវិភាគថា ចំណុច លេចធ្លោ
នៃការជជែកនេះនឹងជាការដែលមហាសេដ្ឋី Donald Trump សំដែងប្រតិកម្មយ៉ាង
ដូចម្ដេចក្រោយពីជួបប្រទះនឹងការរិះគន់និងសម្ពាធកាន់តែធំឡើងៗពីផ្ទៃក្នុង
គណៈបក្សសាធារណៈរដ្ឋនេះផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ