ការបោះឆ្នោតឥណ្ឌូនេស៊ី ឆ្នាំ ២០១៩៖ ការប្រកួតប្រជែងចុងក្រោយរបស់ បេក្ខជន​ប្រធានាធិបតី​ទាំងពីររូប

(VOVWORLD) -នាថ្ងៃទី ១៧ ខែមេសាការបោះឆ្នោតសកលឥណ្ឌូនេស៊ីបានប្រព្រឹត្តិទៅជាផ្លូវការ ហើយនេះគឺជាការប្រកួតចុងក្រោយរបស់បេក្ខជនប្រធានាធិបតីទាំងពីររូប៖ លោកប្រធានាធិបតី Joko Widodo និងអតីតឧត្តមសេនីយ៍កងទ័ព Prabowo Subianto។ 
ការបោះឆ្នោតឥណ្ឌូនេស៊ី ឆ្នាំ ២០១៩៖  ការប្រកួតប្រជែងចុងក្រោយរបស់ បេក្ខជន​ប្រធានាធិបតី​ទាំងពីររូប - ảnh 1 ការជជែកដេញដោលគ្នារវាងបេក្ខជនប្រធានាធិបតី Joko Widodo (ឆ្វេង) និងលោក Prabowo Subianto នៅរដ្ឋធានីហ្សាកាតា ( រូបថត: រ៉យទ័រ)

អ្នកឈ្នះក្នុងការប្រកួតប្រជែងដណ្ដើមតំណែងជាប្រធានាធិបតីលើកនេះនឹងឡើងកាន់តំណែងនាខែតុលា ឆ្នាំ២០១៩ ខាងមុខ។

យុទ្ធនាការឃោសនាបោះឆ្នោតក្នុងរយៈពេល ៦ ខែ មុនការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីជាផ្លូវការបានបញ្ចប់នាថ្ងៃទី ១៣ ខែមេសាដោយ ការជជែកពិភាក្សាគ្នាចុងក្រោយរវាងបេក្ខជនទាំងពីររូប។

ការបោះឆ្នោតឆ្នាំ២០១៩ លើកនេះ គឺជាការប្រកួតប្រជែងចុងក្រោយសម្រាប់ទាំង ប្រធានាធិបតី Joko Widodo និងអតីតឧត្តមសេនីយ៍កងទ័ព Prabowo Subianto។ ប្រសិនបើបេក្ខជនណាមួយទទួលបរាជ័យនោះ អាជីពនយោបាយរបស់គេនឹងត្រូវបញ្ចប់ដែរ។ ហេតុដូច្នេះហើយ បេក្ខជនទាំងពីរបានខិតខំប្រឹងប្រែងសម្រាប់ការប្រកួតចុងក្រោយនេះ។

លោក ប្រធានាធិបតី Joko Widodo បានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតតាមរយៈពិធីមិទ្ទិញធំមួយ ដោយសន្យាថាជំរុញខ្លាំងខឿនសេដ្ឋកិច្ចជាតិ ដែលជាប្រទេសមានផ្ទៃដី ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ក្នុងពេលនោះ លោក Prabowo Subianto បានបញ្ជូនសារអំពីការដោះស្រាយបញ្ហាហិរញ្ញវត្ថុ កែលម្អរដ្ឋាភិបាល ហើយនាំមកនូវជ័យជំនះសម្រាប់ឥណ្ឌូណេស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បើសិនជាលោកជាប់ឆ្នោត។

នេះគឺជាការបោះឆ្នោតប្រជាធិបតេយ្យមួយថ្ងៃដ៏ធំបំផុតនៅក្នុងពិភពលោក ដោយទាក់ទាញបានអ្នកបោះឆ្នោត ចំនួន ១៩០ លាននាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ