ការបាញ់កាំភ្លើងបានផ្ទុះឡើងនៅខ្សែព្រំដែនអាប់ហ្គានីស្ថាន-ប៉ាគីស្ថាន


ការបាញ់កាំភ្លើងបានផ្ទុះឡើងនៅខ្សែព្រំដែនអាប់ហ្គានីស្ថាន-ប៉ាគីស្ថាន - ảnh 1
ការបាញ់កាំភ្លើងបានផ្ទុះឡើងនៅខ្សែព្រំដែនអាប់ហ្គានីស្ថាន-ប៉ាគីស្ថាន (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ២៧ តុលា កងទ័ពប៉ាគីស្ថានបានឲ្យដឹងថា៖ ទាហាន
ការពារព្រំដែនប៉ាគីស្ថានចំនួន ៧ នាក់ត្រូវស្លាប់ក្នុងការបាញ់កាំភ្លើង ដ៏សាហាវ
ដែលបានកើតមានឡើងនៅប៉ុស្តសន្តិសុខមួយប៉ែកខាងត្បូង Waziristan ជិតនឹង
ខ្សែព្រំដែនជាមួយអាប់ហ្គានីស្ថាន។ នាបច្ចុប្បន្ន មិនទាន់​ច្បាស់លាស់ថា៖ កំលាំង
ពួកឧទ្ទាមឬកំលាំងសន្តិសុខអាប់ហ្គានីស្ថានដំណើរការ បាញ់កាំភ្លើងនេះនៅ
ឡើយ។ ការវាយប្រហារពោលខាងលើបានកើតមានឡើង ២ ខែបន្ទាប់ពីការ
វាយប្រហារដោយរ៉ុក្កេតឆ្លងព្រំដែនដែលកំលាំងពួកឧទ្ទាមបាន ដំណើរការ
តម្រង់ទៅលើប៉ុស្តសន្តិសុខមួយនៅតំបន់កុលសម្ព័ន្ធ Khyber ធ្វើឲ្យ ទាហាន
ប៉ាគីស្ថានចំមួន ៤ នាក់ត្រូវស្លាប់និង ៤ នាក់ទៀតរងរបួស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ