ការបញ្ជូនពលរដ្ឋវៀតណាមដែលមានស្ថានភាពលំបាកឲ្យវិលត្រឡប់មកស្រុកកំណើតវិញនឹងត្រូវបានរៀបចំតាមបំណងប្រាថ្នារបស់ពលរដ្ឋ និងសមស្របនឹងស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាត

(VOVWORLD) - នាពេលខាងមុខនេះ ការបញ្ជូនពលរដ្ឋវៀតណាមដែលមានស្ថានភាពលំបាកឲ្យវិលត្រឡប់មកស្រុកកំណើតវិញនឹងត្រូវបានរៀបចំតាមបំណងប្រាថ្នារបស់ពលរដ្ឋ និងសមស្របនឹងស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាត ក៏ដូចជាសមត្ថភាពនៃការធ្វើចត្តាឡីស័កក្នុងស្រុកផងដែរ។
ការបញ្ជូនពលរដ្ឋវៀតណាមដែលមានស្ថានភាពលំបាកឲ្យវិលត្រឡប់មកស្រុកកំណើតវិញនឹងត្រូវបានរៀបចំតាមបំណងប្រាថ្នារបស់ពលរដ្ឋ និងសមស្របនឹងស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាត - ảnh 1 ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែសីហា គ្រប់ស្ថាប័នមានសមត្ថកិច្ចវៀតណាមបានសហការគ្នាយ៉ាងជិតស្នីទដើម្បីបញ្ជូនពលរដ្ខវៀតណាមពីរដ្ឋ Houston (អាមេរិក) វិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្តិភាព (រូបថត៖ baoquocte.vn)

ទាក់ទងនឹងផែនការបញ្ជូនពលរដ្ឋវៀតណាមពីក្រៅប្រទេសវិលត្រឡប់មកស្រុកកំណើតវិញ ក្នុងបរិបទដែលមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងប្រទេស នៅឯសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនាថ្ងៃទី ៦ សីហា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

អនុវត្តតាមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដ៏ខ្ពស់បំផុតរបស់ស្ថាប័នមានសមត្ថកិច្ចក្នុងស្រុក និងតំណាងស្ថាប័នបេសកកម្មវៀតណាមប្រចាំនៅបរទេស ព្រមទាំងឈរលើបំណងប្រាថ្នារបស់ពលរដ្ឋ និងសមត្ថភាពនៃការធ្វើចត្តាឡីស័កក្នុងស្រុក ក្នុងរយៈពេលកន្លងមក វៀតណាមបានរៀបចំជើងហោះហើរជាង ៨០ ជើងដើម្បីបញ្ជូនពលរដ្ឋជាង ២១.០០០ នាក់មកពីប្រទេសនិងតំបន់ដែនដីជាង ៥០ ហើយក៏ធានាសុវត្ថិភាពនៃការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រកប ដោយប្រសិទ្ធភាពផងដែរ។ នាពេលខាងមុខនេះ ការបញ្ជូនពលរដ្ឋវៀតណាមដែលមានស្ថានភាពលំបាកឲ្យវិលត្រឡប់មកស្រុកកំណើតវិញនឹងត្រូវបានរៀបចំតាមបំណងប្រាថ្នារបស់ពលរដ្ឋ និងសមស្របនឹងស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាត ក៏ដូចជាសមត្ថភាពនៃការធ្វើចត្តាឡីស័កក្នុងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ