ការបាញ់រះនៅនូវែលសេឡង់ - ក្រុមប្រឹក្សាអ៊ីស្លាមនៅបារាំងប្តឹង Facebook និង Youtube ពីបទជាប់ពាក់ព័ន្ធនឹងវីដេអូនៃការវាយប្រហារ
(VOVWORLD) - នាថ្ងៃទី ២៥ ខែមីនា ក្រុមប្រឹក្សាអ៊ីស្លាមប្រចាំនៅប្រទេសបារាំង (CFCM) បានឲ្យដឹងថា នឹងប្តឹងក្រុមហ៊ុនបចេ្ចកវិទ្យា Facebook និង Youtube ពីបទអនុញ្ញាតឱ្យការចុះផ្សាយជាសាធារណៈនិងថតវីឌីអ៊ូផ្សាយផ្ទាល់របស់មុខសញ្ញាបាញ់រះនៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់កាលពីពាក់កណ្តាលខែនេះ។
ទិដ្ឋភាពនៃការបាញ់រះនៅនូវែលសេឡង់ |
CFCM បានលើកច្បាស់ថា គេនឹងប្តឹងសាខារបស់ក្រុមហ៊ុនទាំងពីរនេះ ដោយសារតែ "ការផ្សព្វផ្សាយខ្លឹមសារហិង្សានិងអុចអាលអំពើភេវរកម្មនិយម" ឬអាចរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើតម្លៃមនុស្សធម៌ក៏ដូចជាប៉ះពាល់ដល់មនុស្សវ័យក្មេងផងដែរ។ គួរជម្រាបថា នាថ្ងៃទី ១៥ ខែមីនាកន្លងទៅ ករណីបាញ់រះនៅប្រទេសនូវែលសេឡង់បានសម្លាប់មនុស្សចំនួន ៥០ នាក់នៅវិហារអ៊ីស្លាម ២ នៅទីក្រុង Christchurch៕