ការបាញ់រះនៅវិហាកាតូលិកនៅអ៊ីរ៉ង់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស
(VOVWORLD) - បច្ចុប្បន្នអ្នករងរបួសរួមមានកម្មករធ្វើការនៅព្រះវិហារ និងអ្នកធ្វើធម្មយាត្រាត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
វិហារកាតូលិក Shah Cheragh Shi'ite នៅខេត្ត Fars ។ ប្រភព៖ Reuters |
|
មនុស្សយ៉ាងហោចណាស់ម្នាក់ត្រូវស្លាប់ និងមនុស្សចំនួន ៨ នាក់ទៀតត្រូវរងរបួសក្នុងការវាយប្រហារលើវិហារកាតូលិកឥស្លាមនិកាយស៊ីអ៊ីតមួយកន្លែងនៅទីក្រុង Shiraz ភាគខាងត្បូងអ៊ីរ៉ង់។ យោងតាមមន្ត្រីខេត្ត Fars មុខសញ្ញាវាយប្រហារប្រដាប់អាវុធម្នាក់បានចូលវិហាកាតូលិក ហើយធ្វើការវាយប្រហារ។ អាជ្ញាធរបានចាប់ខ្លួននិងកំពុងសាកសួរភេរវករ។ បច្ចុប្បន្នអ្នករងរបួសរួមមានកម្មករធ្វើការនៅព្រះវិហារ និងអ្នកធ្វើធម្មយាត្រាត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
គ្មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារលើវិហារកាតូលិក Shah Cheragh នោះឡើយ។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ (IRNA) បានឲ្យដឹងថា នេះគឺជាការវាយប្រហារភេរវកម្ម៕