ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តែ​បន្ត​រវាង​កងទ័ព​​អ៊ីស្រាអែលនិងជន​​ប៉ាឡេស្ទីន​នៅ​តំបន់ West Bank

(VOVWORLD) - កាលពីថ្ងៃទី ២៩ ខែឧសភា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកងទ័ពអ៊ីស្រាអែល (IDF) និងជនប៉ាឡេស្ទីននៅទីក្រុង Jenin ភាគខាងជើងតំបន់West Bank បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់និងមនុស្ស ៨នាក់ផ្សេងទៀតរងរបួស។
ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តែ​បន្ត​រវាង​កងទ័ព​​អ៊ីស្រាអែលនិងជន​​ប៉ាឡេស្ទីន​នៅ​តំបន់ West Bank - ảnh 1បាតុករប៉ាឡេស្ទីនប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខអ៊ីស្រាអែលនៅក្នុងក្រុង Nablus ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្នាដៃសិល្បៈ៖ AFP/TTXVN

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ជនរងរបួសភាគច្រើនមានសុខភាពស្ថិរភាពហើយកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមប្រភពព័ត៌មានសន្តិសុខនិងសាក្សីនៅទីក្រុង Jenin បានឲ្យដឹងថា គោលដៅរបស់ IDF ក្នុងការប៉ះទង្គិចគ្នាគឺដើម្បីចាប់ខ្លួនជនសង្ស័យដែលបានចូលរួមការវាយប្រហារប្រឆាំងនឹង IDF និងជនអ៊ីស្រាអែលដែលតាំងទីលំនៅក្នុងតំបន់ West Bank ។ IDF ក៏បានបញ្ជាក់ថា ការវាយឆ្មក់នេះគឺសំដៅ "ចាប់ខ្លួនជនសង្ស័យ"។ កងកម្លាំង IDF បានឲ្យដឹងថា បានចាប់ខ្លួនមនុស្ស៦នាក់ដែលត្រូវស្វែងរកចាប់ខ្លួន ហើយភាគីទាំងសងខាងបានបាញ់គ្នាបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួស។

ក្នុងពេលជាមួយគ្នានេះ ប្រភពព័ត៌មានសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ការប៉ះទង្គិចគ្នាមួយទៀតរវាងកងទ័ពអ៊ីស្រាអែល និងជនប៉ាឡេស្ទីនក៏បានផ្ទុះឡើងនៅជំរុំជនភៀសខ្លួន Askar ភាគខាងកើតនៃទីក្រុង Nablus ភាគខាងជើងនៃតំបន់ West Bank ។

ការប៉ះទង្គិចគ្នានៅទីក្រុងភាគខាងជើងនៃតំបន់ West Bank កើតឡើងក្នុងបរិបទដែលភាពតានតឹងកាន់តែឡើងជណ្ដើររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ