ការបន្ធូរស្រាលបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងអាចដោះស្រាយភាពជាប់គាំងក្នុងការចរចានុយក្លេអ៊ែរ

(VOVWORLD) - ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump លោកស្រី Kellyanne Conway បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោននឹងមិនបន្ធូរបន្ថយ ទណ្ឌកម្មលើកូរ៉េខាងជើងទេ ប្រសិនបើក្រុងព្យុងយ៉ាងមិនបានអនុវត្តការលុបបំបាត់អាវុធនុយក្លេអ៊ែរយ៉ាងពេញលេញនិងអាចផ្ទៀងផ្ទាត់បាន។
ការបន្ធូរស្រាលបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងអាចដោះស្រាយភាពជាប់គាំងក្នុងការចរចានុយក្លេអ៊ែរ - ảnh 1ប្រព័ន្ធមីស៊ីលរបស់កូរ៉េខាងជើង  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៧ ខែធ្នូ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានឲ្យដឹងថា ចិននិងរុស្ស៊ីកំពុងជំរុញក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបន្ធូស្រាលបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង សំដៅកាត់បន្ថយការព្រួយបារម្ភរបស់ប្រទេសនេះអំពីវិបត្តិមនុស្សធម៌ ព្រមទាំងដោះស្រាយភាពជាប់គាំងក្នុងការចរចា នុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង។ ខណៈដែលត្រូវបានសួរអំពីពេលវេលាដែលសេចក្តីព្រាងសេចក្តីសម្រេចចិត្តនេះអាចត្រូវបានដាក់ឱ្យបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ លោក Zhang Jun បានឲ្យដឹងថា  “ នៅពេលដែលយើងមានអារម្មណ៍ថាយើងមានការគាំទ្រយ៉ាងខ្លាំងនោះ យើងនឹងធ្វើសកម្មភាពជាបន្ត "។

នាថ្ងៃដដែលទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump លោកស្រី Kellyanne Conway បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោននឹងមិនបន្ធូរបន្ថយ ទណ្ឌកម្មលើកូរ៉េខាងជើងទេ ប្រសិនបើក្រុងព្យុងយ៉ាងមិនបានអនុវត្តការលុបបំបាត់អាវុធនុយក្លេអ៊ែរយ៉ាងពេញលេញនិងអាចផ្ទៀងផ្ទាត់បាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ