ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៣០​នាក់​នៅ​​ប្រទេស​ស៊ី​រី

(VOVWORLD) - យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីគ្រាប់បែកក្នុងរថយន្តមួយគ្រឿងបានផ្ទុះនៅផ្សារមួយក្នុងទីក្រុង Azaz ខេត្ត Aleppo ភាគខាងជើងប្រទេសស៊ីរី នាព្រឹកថ្ងៃទី ៣១ ខែមីនា។

SOHR បានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។ រថយន្តសង្គ្រោះនិងអ្នកជួយសង្គ្រោះបានមានវត្តមាននៅកន្លែងកើតហេតុ ។

ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៣០​នាក់​នៅ​​ប្រទេស​ស៊ី​រី - ảnh 1កន្លែងកើតហេតុ នៃការបំផ្ទុះគ្រាប់បែកនៅទីប្រជុំជន Sayyida Zeinab ជាយក្រុង Damascus ប្រទេសស៊ីរី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

យោងតាមអ្នកស្រុក និងអ្នកជួយសង្គ្រោះ ការបំផ្ទុះបានកើតឡើងក្នុងអំឡុងពេលដែលប្រជាជនដើរទិញទំនិញដ៏មមាញឹក បន្ទាប់ពីឈប់តមអាហារពេញមួយថ្ងៃក្នុងខែបុណ្យរ៉ាម៉ាដាន។ កងកម្លាំងការពារជនស៊ីវិលស៊ីរីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៣០នាក់បានរងរបួស អ្នកខ្លះរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ បច្ចុប្បន្នមិនទាន់មានកម្លាំងណាមួយចេញមុខទទួលការខុសត្រូវចំពោះរឿងហេតុនេះនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ