ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅមុខទីស្តីការគណៈកម្មាធិការរៀបចំការបោះឆ្នោត អាហ្គានីស្ថាន

(VOVWORLD) - មជ្ឈដ្ឋានមន្ត្រីអាហ្គានីស្ថានបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ចំនួន ៦នាក់ត្រូវបានរងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានកើតឡើងនាថ្ងៃទី ២៩ ខែតុលា នៅមុខទីស្តីការគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យអាហ្គានីស្ថាន (IEC) ។ 
ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅមុខទីស្តីការគណៈកម្មាធិការរៀបចំការបោះឆ្នោត អាហ្គានីស្ថាន - ảnh 1ការិយាល័យបោះឆ្នោះមួយរបស់អាហ្គានីស្ថាន

រឿងហេតុនេះបានកើតឡើងខណៈដែលជនដៃដល់បំផ្ទុះគ្រាប់បែកអត្តឃាត ម្នាក់បានដាក់ដំណើរការគ្រឿងផ្ទុះនៅទីតាំងជិតទីស្នាក់ការនៃ IEC នៅរដ្ឋធានី Kabul។ ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងបន្ទាប់ពីប្រទេសអាហ្គានីស្ថានទើបតែរៀបចំ ការបោះឆ្នោតរដ្ឋសភា និងសន្តិសុខដែលកំពុងរឹតបន្តឹងនៅទិស្នាក់ការ IEC ដោយសារហិបដាក់សន្លឹកឆ្នោតនៅទូទាំងប្រទេសត្រូវបានបញ្ជូនមកកាន់ទីនេះ។ Taliban បានចាត់ទុកថាការបំផ្លាញការបោះឆ្នោតនេះជាមធ្យោបាយមួយដែលមានប្រសិទ្ធភាពក្នុងការបង្ហាញពីភាពអន់ខ្សោយរបស់រដ្ឋាភិបាល ក៏ដូចជាការ ជួយឧបត្ថម្ភកំពុងថយចុះរបស់សហគមន៍អន្តរជាតិ។ ក្រុមឧទ្ទាម Taliban បាន អំពាវនាវឲ្យប្រជាជនអាហ្គានីស្ថានធ្វើពហិកាការបោះឆ្នោតនេះ និងអះអាងថា អាមេរិកឆ្លៀតយកឱកាសនៃការបោះឆ្នោតនេះសំដៅបំរើគោលដៅស្របច្បាប់នៃការកាន់កាប់របស់អាមេរិកនៅប្រទេស អាហ្គានីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ