ការប្រកួតទេពកោសល្យវ័យក្មេងផ្នែកភស្តុភារកម្មវៀតណាមឆ្នាំ២០២១ រួមចំណែកលើក កំពស់គុណភាពប្រភពធនធានមនុស្សផ្នែកភស្តុភារកម្ម

(VOVWORLD) - ការប្រកួត “ទេពកោសល្យវ័យក្មេងផ្នែកភស្តុភារកម្ម វៀតណាម” ត្រូវ បានសមាគមន៍អភិវឌ្ឍធនធានមនុស្សផ្នែកភស្តុភារកម្មវៀតណាម សហការជាមួយ នាយកដ្ឋាននាំចេញនាំចូល ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរៀបចំឡើង។
នាថ្ងៃទី១៧ កក្កដា សមាគមន៍អភិវឌ្ឍធនធានមនុស្សផ្នែកភស្តុភាកម្មវៀតណាម បានរៀបចំទិវាព័ត៌មាន (Infomation Day) ដើម្បីបកស្រាយបំភ្លឺចម្ងល់ពាក់ព័ន្ធដល់ការ ប្រកួត “ទេពកោសល្យវ័យក្មេងផ្នែកភស្តុភាកម្មវៀតណាម (Vietnam Young Logistics Talents) ឆ្នាំ២០២១” ព្រមទាំងជួបប្រាស្រ័យជាមួយបណ្ដាអង្គភាពអាជីវកម្មអំពីការ បណ្ដុះបណ្ដាលនិងការណែនាំវិជ្ជាជីវៈភស្តុភារកម្មផងដែរ។    
គួរជម្រាបថា ការប្រកួត “ទេពកោសល្យវ័យក្មេងផ្នែកភស្តុភារកម្មវៀតណាម” ត្រូវ បានសមាគមន៍អភិវឌ្ឍធនធានមនុស្សផ្នែកភស្តុភារកម្មវៀតណាម សហការជាមួយ នាយកដ្ឋាននាំចេញនាំចូល ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរៀបចំឡើង ក្នុង គោលដៅបង្កើតកន្លែងប្រាស្រ័យដ៏ជាក់ស្ដែងសម្រាប់និស្សិតនៅតាមសាកលវិទ្យាល័យនិងសាលាជាន់ខ្ពស់នានា តាមនោះរួមចំណែកលើកកំពស់គុណភាពប្រភពធនធាន មនុស្សផ្នែកភស្តុភារកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ