ការប្រកួតបាល់ទាត់ U22 អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩៖ វៀតណាមដណ្ដើមយកជ័យជំនះលើហ្វីលីពីន

(VOVWORLD) - ការស៊ុតបញ្ចូលទីចំនួន២គ្រាប់របស់កីឡាករ Danh Trung និងកីឡាករ Minh Binh ក្នុងតង់ទី២ បានជួយអោយក្រុមបាល់ទាត់ U22 ជម្រើសជាតិវៀតណាម វាយបរាជ័យគូប្រកួត U22 ហ្វីលីពីនដោយលទ្ធផល ២-១ ក្នុងការប្រកួតបើកយុទ្ធនាការជើងឯក U22 អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩។

នៅក្នុងការ ប្រកួតដំបូងនៃពូល A ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែកុម្ភៈ នៅរាជ ធានីភ្នំពេញ កម្ពុជា ក្រោយពីស្មើរគ្នា ០ទល់០ ក្នុងតង់ទី១ នាដើមតង់ទី២ ហ្វីលីពីនបើកការនាំមុខដោយការទាត់បាល់ពិន័យរបស់កីឡាករ Borlongan។ ប៉ុន្តែដល់នាទីទី៧៤ កីឡាករ Danh Tung បានរកគ្រាប់តាមស្មើរវិញសម្រាប់ U22 វៀតណាម។ ត្រឹមតែ៤នារីបន្ទាប់នោះ កីឡាករ Minh Binh ស៊ុតគ្រាប់ជ័យជំនះទី២ អោយវៀតណាម។

        នាថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខ ក្រុម U22 វៀតណាមនឹងមានការប្រកួតទី២នៅ ពូល A ដោយប៉ះជាមួយក្រុមទីម័រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ