ការប្រកាសគម្រោង “ផែនទីទេសចរណ៍ម្ហូបអាហារវៀតណាម”

(VOVWORLD) -  “ផែនទីទេសចរណ៍ម្ហូបអាហារវៀតណាម” គឺជាគម្រោងចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ម្ហូបអាហារ  វៀតណាមរបស់សមាគមភោជនីយដ្ឋានវៀតណាម (RAV) សហការជាមួយសមាគមទេសចរណ៍ម្ហូបអាហារពិភពលោក (WFTA) ។
ការប្រកាសគម្រោង “ផែនទីទេសចរណ៍ម្ហូបអាហារវៀតណាម” - ảnh 1តំណាងគណៈកម្មការរៀបចំពិធីប្រកាស “ផែនទីទេសចរណ៍ម្ហូបអាហារវៀតណាម” (រូបថត៖ VNA)

នារសៀលថ្ងៃទី ១ ខែមេសា នៅទីក្រុងហូជីមិញ សមាគមភោជនីយដ្ឋាន    វៀតណាម (RAV) សម្របសម្រួលជាមួយសមាគមទេសចរណ៍ម្ហូបអាហារពិភពលោក (World Food Travel Association) ភូមិបច្ចេកវិទ្យាទេសចរណ៍ម្ហូបអាហារ Techfest ភូមិបច្ចេកវិទ្យាក្នុងមូលដ្ឋាន Techfest រួមទាំងដៃគូទាំងក្នុងនិងក្រៅប្រទេស បានរៀបចំពិធីប្រកាសគម្រោង“ ផែនទីទេសចរណ៍ម្ហូបអាហារវៀតណាម” ដោយមានការរួមដំណើរនិងគាំទ្ររបស់សមាគមវប្បធម៌ម្ហូបអាហារវៀតណាម (VCCA) ។ នេះគឺជាគម្រោងចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ម្ហូបអាហារ  វៀតណាមរបស់សមាគមភោជនីយដ្ឋានវៀតណាម (RAV) សហការជាមួយសមាគមទេសចរណ៍ម្ហូបអាហារពិភពលោក (WFTA) ។

គួរបញ្ជាក់ថា “ផែនទីទេសចរណ៍ម្ហូបអាហារវៀតណាម” ត្រូវបានអភិវឌ្ឍន៍ដោយសហគមន៍ បណ្តាញសិប្បករ និងអ្នកជំនាញខាងម្ហូបអាហារ។ រូបថតនិងវីដេអូទាំងអស់នឹងត្រូវបានធ្វើការបូកសរុបនិងបង្ហាញនៅលើ “ផែនទីទេសចរណ៍ម្ហូបអាហារ វៀតណាម” តាមតំបន់និងខេត្តក្រុងនានា ហេតុដូច្នេះភ្ញៀវទេសចរអាចធ្វើអន្តរកម្ម និងទស្សនាមុខម្ហូបប្រចាំតំបន់។ តាមនោះរួមចំណែកដល់ការផ្សព្វផ្សាយតម្លៃវប្បធម៌ និងម្ហូបអាហារវៀតណាមក្នុងស្រុកនិងអន្តរជាតិ។ “ផែនទីទេសចរណ៍ម្ហូបអាហារវៀតណាម” ត្រូវបានគេរំពឹងថានឹងជួយគាំទ្រដល់អង្គភាពអាជីវកម្មក្នុងវិស័យអេកូទេសចរណ៍ និងម្ហូបអាហារដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ