ការ​ប្រកាស​បញ្ចប់​សង្គ្រាម​នឹង​ផ្តល់​កម្លាំង​ចលករ​​ដ៏​ល្អ​បំផុត ​ដើម្បី​ដោះ​ស្រាយស្ថាន​​​ភាព​ទាល់ច្រក​នៅ​ឧបទ្វីប​កូរ៉េ

(VOVWORLD) - នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Boo-kyum នារសៀលថ្ងៃទី២២ ខែកុម្ភៈ បានធ្វើសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មានបរទេស នៅក្លឹបអ្នកសារព័ត៌មានបរទេសទីក្រុងសេអ៊ូល (SFCC) ដើម្បីប្រកាសពីបញ្ហាសំខាន់ៗក្នុងស្រុក និងអន្តរជាតិមួយចំនួន។
ការ​ប្រកាស​បញ្ចប់​សង្គ្រាម​នឹង​ផ្តល់​កម្លាំង​ចលករ​​ដ៏​ល្អ​បំផុត ​ដើម្បី​ដោះ​ស្រាយស្ថាន​​​ភាព​ទាល់ច្រក​នៅ​ឧបទ្វីប​កូរ៉េ - ảnh 1រូបថតដែលទីភ្នាក់ងារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា។ (ប្រភព៖AFP/TTXVN)

គួរកត់សម្គាល់គឺទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Kim Boo-kyum បានចាត់ទុកថា ទោះបីជាទំនាក់ទំនងអន្តរកូរ៉េទទួលបានសមិទ្ធិផលដ៏អស្ចារ្យមួយចំនួនក៏ដោយ ក៏មានការសោកស្តាយមួយចំនួនដែរ ជាពិសេស ទាក់ទងនឹងដំណើរការរំសាយអាវុធនុយក្លេអ៊ែរ និងភាពទាល់ច្រកនៅឧបទ្វីបកូរ៉េ។ នាយករដ្ឋមន្ត្រីលោក Kim Boo-kyum បានសង្កត់ធ្ងន់ថា សេចក្តីប្រកាសបញ្ចប់សង្គ្រាមនឹងផ្តល់កម្លាំងចលករដ៏ល្អបំផុត ដើម្បីដោះស្រាយស្ថានភាពទាល់ច្រកនាបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ និងភ្ជាប់ការសន្ទនាឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ លោកបានចាត់ទុកថា សេចក្តីប្រកាសបញ្ចប់សង្គ្រាមមិនមែនមានន័យថាបញ្ហាត្រូវបានដោះស្រាយភ្លាមៗនោះទេ ប៉ុន្តែថា "របៀបវារៈនានា គួរតែបង្ហាញពីភាពចាំបាច់ដាច់ខាត នៃកិច្ចសន្ទនានៅឧបទ្វីបកូរ៉េ ដើម្បីបញ្ចប់អរិភាព រំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ តាមរយៈការអភិវឌ្ឍទំនុកចិត្តទៅវិញទៅមក”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ