ក្រុប្រឹក្សាសន្តិសុខ អ.ស.ប. បន្តរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស៊ីរី


ក្រុប្រឹក្សាសន្តិសុខ អ.ស.ប. បន្តរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស៊ីរី  - ảnh 1
ក្រុប្រឹក្សាសន្តិសុខ អ.ស.ប. បន្តរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស៊ីរី (VNA)

(VOVworld) – នាយប់ថ្ងៃទី ២៥ កញ្ញា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានឯកភាព
រៀបចំកិច្ចប្រជុំជាបន្ទាន់ដើម្បីពិភាក្សាអំពីស្ថានភាពអំពើហឹង្សាដែលកំពុងឡើង
ជណ្តើរនៅទីក្រុង Aleppo របស់ស៊ីរី បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបាន
បំផ្លាញចោល។ កិច្ចប្រជុំជាបន្ទាន់ត្រូវបាន​រៀបចំឡើងដោយសំណូមពររបស់
 អាមេរិក អង់គ្លេស និងបារាំង សំដៅពិភាក្សាអំពីយុទ្ធនាការយោធារបស់កងទ័ព
ស៊ីរីនិងកំលាំងសម្ព័ន្ធមិត្តសំដៅដណ្តើមបានមកវិញការត្រួតពិនិត្យនៅទីក្រុង
Aleppo។ ក្នុងពេលនោះ នាថ្ងៃទី ២៤ កញ្ញា កងទ័ពស៊ីរីដណ្តើមបានមកវិញការ
ត្រួតពិនិត្យជំរុំ Handarat របស់ជនភៀសខ្លួនប៉ាគេស្ទីនប៉ែកខាងជើងទីក្រុង Aleppo៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ