ការប្រឈមមុខយោធាដាក់គ្នារវាងទួរគីនិងស៊ីរីបានកើនឡើងយ៉ាងខ្លាំង

(VOVWORLD) - ភាពតានតឹងយ៉ាងធ្ងន់ធ្ងរបានផ្ទុះឡើងនៅ ភាគពាយព្យប្រទេសស៊ីរី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក នេះ ដោយមានការបាញ់ផ្លោង និងវាយប្រហារតបតគ្នា រវាងយោធាស៊ីរីនិងទួរគី។
ការប្រឈមមុខយោធាដាក់គ្នារវាងទួរគីនិងស៊ីរីបានកើនឡើងយ៉ាងខ្លាំង - ảnh 1 រថពាសដែករបស់ទួរគី (រូបថត៖ AP)

នាថ្ងៃទី ៣ ខែកុម្ភៈ បណ្តាកងកម្លាំងទួរគី បានអនុវត្តការវាយប្រហារសំដៅឆ្លើយតបនឹងការបាញ់ផ្លោងរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី កាលពីមុននោះសំដៅទៅលើទាហានរបស់ប្រទេសនេះនៅតំបន់ Idlib ភាគខាងជើងស៊ីរី ដែលបណ្តាលឲ្យ ទាហានទួរគីចំនួន ៤ នាក់ត្រូវបានស្លាប់ និង ៩ នាក់ទៀតរងរបួសផងដែរ។

មុននេះក្រសួងការពារជាតិទួរគី បានជូនដំណឹងថា កងកម្លាំងរដ្ឋាភិបាលស៊ីរីនៅថ្ងៃដដែល បានបាញ់ផ្លោងទៅលើគោលដៅនានារបស់ទួរគីនៅខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី ដែលបណ្តាលឲ្យទាហានចំនួន ១៣ នាក់ ត្រូវបានស្លាប់និងរងរបួស។ ក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ពីការបាញ់ផ្លោងរបស់រដ្ឋាភិបាលស៊ីរី ហើយអះអាងថា កងទ័ពទួរគីត្រូវបានវាយប្រហារដោយសារតែរុស្ស៊ីមិនបានព្រមានអំពីការធ្វើសកម្មភាពរបស់ទីក្រុង Ankara នៅតំបន់  Idlib ភាគពាយព្យស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ