ការ​ប្រណាំងទូកយ៉ាងសប្បាយរីករាយនៅ​ទីក្រុង Viet Tri ក្នុង​ឱកាសបុណ្យខួប​ស្ដេចហុង

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យខួបរំលឹកវិញ្ញាក្ខ័ន្ធស្តេចហុង ពិធីបុណ្យវិហារហុង  ឆ្នាំ ២០២៣ នាថ្ងៃទី ២៣ មេសា នៅទីក្រុង Viet Tri ខេត្ត Phu Tho បានប្រព្រឹត្តិទៅពិធីប្រណាំងទូក ង ទីក្រុង Viet Tri បើកទូលាយដោយមានការចូលរួមរបស់ក្រុមប្រណាំងទូក ចំនួន ៩ ក្រុម ជាមួយនឹងអត្តពលិកជិត ៣០០ នាក់។

ការប្រណាំងទូក ង ឆ្នាំនេះ មានក្រុមចំនួន ៩ ដែលមានអត្តពលិកជាង ២៧០ នាក់មកពីខេត្ត Phu Tho ។ បន្ទាប់ពីការប្រកួតប្រណាំងយ៉ាងស្វិតស្វាញ រង្វាន់លេខ១ បានទៅក្រុមស្រុក Cam Khe, រង្វាន់លេខ ២ បានទៅក្រុមខ័ណ្ឌ Bach Hac (ទីក្រុង Viet Tri) ហើយរង្វាន់លេខ៣ បានទៅក្រុមស្រុក Doan Hung និងស្រុក Tam Nong។ លោក Truong Quang Thang ប្រធានក្រុមប្រណាំងទុក ង ស្រុក Cam Khe បានចែករំលែកថា៖ “ខ្ញុំក៏ដូចជាមិត្តរួមក្រុម ក្នុងក្រុមប្រណាំងទូក ង សុទ្ធតែមានមោទនភាព និងក្តីសប្បាយរីករាយយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០១៨ នេះ ក្រុមប្រណាំងទូក ង នៃក្រុមស្រុក Cam Khe ក៏ដណ្តើមបានជើងឯកដែរ។ ក្រោយរយៈពេល៥ឆ្នាំ ក្រុម Cam Khe បានបន្តទទួលបានពានរង្វាន់ជើងឯក។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ នាពេលកន្លងមក  តែងតែមានសាមគ្គីភាពក្នុងចំណោមក្រុមកីឡាករ កីឡាការិនី និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពីស្រុក ទៅដល់ខេត្ត និងការគាំទ្រយ៉ាងក្លៀវក្លារបស់ប្រជាជនក្នុងខេត្ត និងទស្សនិកជន។ ក្រុមរបស់យើងនឹងបន្តខិតខំសម្រាប់ការប្រកួតនាពេលខាងមុខ”។

នៅឆ្នាំនេះ ខណៈពេលដែលមានការលើកទឹកចិត្តដល់ក្រុមដែលចូលរួមប្រកួតប្រជែង ទស្សនិកជនក៏បានកោតសរសើរចំពោះការសម្តែងចង្វារទូករបស់អ្នកចែវទូកចំនួន ៥០ នាក់ផងដែរ។

នេះជាឆ្នាំទី ៦ ហើយដែលព្រឹត្តិការណ៍ ប្រណាំងទូក ង ទីក្រុង Viet Tri បើកទូលាយត្រូវបានរៀបចំឡើង។ ពានរង្វាន់នេះ បានក្លាយជាព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំ ដែលត្រូវបានគេទន្ទឹងរង់ចាំយ៉ាងខ្លាំងនៅឱកាសរំលឹកបុណ្យខួបស្តេច ហុង ជារៀងរាល់ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ