ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់៖ ​ជម្លោះបាន​​​ផ្ទុះ​ឡើងម្តង​​ទៀត​ក្នុង​រដ្ឋធានី Khartoum

(VOVWORLD) - ដ្ឋធានី Khartoum របស់ស៊ូដង់ត្រូវបានរញ្ជួយដោយការផ្ទុះ នៅថ្ងៃទី ៣ ខែកក្កដា។ ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីរបស់សាក្សីដែលបានឲ្យដឹងថា សម្លេងបាញ់ផ្លោងបានចាប់ផ្តើមនៅភាគពាយព្យនៃរដ្ឋធានី Khartoum ហើយបន្ទាប់មកបានរីករាលដាលទៅភាគកណ្តាល និងភាគខាងកើតនៃទីក្រុង។
ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់៖ ​ជម្លោះបាន​​​ផ្ទុះ​ឡើងម្តង​​ទៀត​ក្នុង​រដ្ឋធានី Khartoum - ảnh 1ផ្សែងហុយឡើងក្នុងការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF នៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA

សាក្សីក៏បានឲ្យដឹងថា កងទ័ពជើងអាកាសស៊ូដង់បានកំណត់គោលដៅលើក្បួនរថពាសដែករបស់កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា(RSF) ដែលកំពុងធ្វើដំណើរពីភាគខាងត្បូងប្រទេសស៊ូដង់ទៅកាន់ទីក្រុង Khartoum។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃដដែលនោះ អគ្គមេបញ្ជាការកងទ័ពស៊ូដង់ ឧត្តមសេនីយ Abdel Fattah al-Burhan បានអំពាវនាវម្តងទៀតដល់ “យុវជន និងអ្នកទាំងអស់ដែលមានសមត្ថភាពការពារ” ចូលរួមអង្គភាពទ័ពដើម្បីការពារប្រទេសខ្លួន។

ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និង RSF បានផ្ទុះឡើងនៅពាក់កណ្តាលខែមេសា រហូតមកដល់ពេលនេះ ប្រជាជនជិត ៣.០០០នាក់បានស្លាប់ និងមនុស្សជាង ២,៥ លាននាក់ត្រូវភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ