ការប្រយុទ្ធគ្នាបានផ្ទុះឡើងយ៉ាងសាហាវនៅស៊ូដង់

(VOVWORLD) - ការប្រយុទ្ធគ្នាកាលពីម្សិលមិញបានបណ្តាលឲ្យជនស៊ីវិលយ៉ាងហោចណាស់ ១៣ នាក់ត្រូវស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស។ លើសពីនេះ គ្រួសាររាប់សិបគ្រួរត្រូវបង្ខំឱ្យចាកចេញពីផ្ទះនៅទីក្រុងដើម្បីភៀសខ្លួន។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងយ៉ាងសាហាវនៅស៊ូដង់ - ảnh 1ប្រជាជនស៊ូដង់។ រូបថត៖ Reuters/Zohra Bensemra

ការប្រយុទ្ធគ្នាបានផ្ទុះឡើងយ៉ាងសាហាវជាថ្មីម្ដងទៀតនៅទីក្រុង Nyala រដ្ឋធានីនៃរដ្ឋ South Darfur ភាគខាងលិច ស៊ូដង់កាលពីម្សិលមិញរវាងភាគីគូប្រជែងដ៏សំខាន់ទាំងពីរក្នុងជម្លោះដែលហៀបនឹងឈានចូលដល់ខែទី ៥ គឺកងទ័ពជាតិ និងកងកម្លាំងគាំទ្ររហ័ស (RSF) ។ កាំភ្លើងធំធុនធ្ងន់ កាំភ្លើងត្បាល់ កាំភ្លើងយន្ត រួមជាមួយរថពាសដែកជាច្រើនគ្រឿង ត្រូវបានភាគីទាំងសងខាងចល័ត ចូលរួមក្នុងការប៉ះទង្គិចគ្នា។ យោងតាមតួរលេខស្ថិតិបឋម ការប្រយុទ្ធគ្នាកាលពីម្សិលមិញបានបណ្តាលឲ្យជនស៊ីវិលយ៉ាងហោចណាស់ ១៣ នាក់ត្រូវស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស។ លើសពីនេះ គ្រួសាររាប់សិបគ្រួរត្រូវបង្ខំឱ្យចាកចេញពីផ្ទះនៅទីក្រុងដើម្បីភៀសខ្លួន។

ក្រៅពីទីក្រុង Nyala ការប្រយុទ្ធគ្នាយ៉ាងសាហាវក៏បានផ្ទុះឡើងនៅតាមតំបន់មួយចំនួននៃរដ្ឋធានី Khartoum និងទីក្រុង Omdurman នៃរដ្ឋ Khartoum ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ