ការប្រយុទ្ធនៅសមរភូមិ Dien Bien Phu បានប្រព្រឹត្តទៅក្នុង៣វគ្គ

ការប្រយុទ្ធនៅសមរភូមិ Dien Bien Phu បានប្រព្រឹត្តទៅក្នុង៣វគ្គ - ảnh 1
ការប្រយុទ្ធនៅសមរភូមិ Dien Bien Phu បានប្រព្រឹត្តទៅក្នុង៣វគ្គ (ឯកសារ)

       វគ្គទី១៖ ចាប់ពីថ្ងៃទី១៣មិនាដល់ថ្ងៃទី១៧មិនាឆ្នាំ១៩៥៤៖ នារសៀលថ្ងៃ​ទី​
១៣មិនា ការប្រយុទ្ធបានចាប់ផ្ដើម។ ក្នុងវគ្គទី១ កងទ័ពវៀតណាមបានកំទិច​មូលដ្ឋាន
សឹក Him Lam និង Doc Lap ចាប់បង្ខំទាហាននៅមូលដ្ឋាន Ban Keo ចុះចូលសារភាព
បំផ្លាញច្រកទ្វាភាគខាងជើងរបស់ប្រព័ន្ធមូលដ្ឋានសឹក Dien Bien Phu គំរាម​កំហែង
ព្រលានយន្តហោះ Muong Thanh។

        វគ្គទី២៖ ចាប់ពីថ្ងៃទី​៣០​មិនា​​ដល់ថ្ងៃទី៣០មេសាឆ្នាំ១៩៥៤៖ កងទ័ព​វៀត​ណាម
បានវាយប្រហារដោយព្រមៗគ្នាបណ្ដាមូលដ្ឋានសឹកនៅភាគខាងកើត​ដើម្បីរឹតបន្តឹង
ការហ៊ុំព័ទ ត្រួតត្រាបានព្រលានយន្តហោះ Muong Thanh រារាំង​ការផ្ដល់ជំនួយរបស់
សត្រូវឲ្យប្រព័ន្ធមូលដ្ឋានសឹក។ នេះជាវគ្គវាយ​ប្រហារ​យូរ​ថ្ងៃបំផុតលំបាកបំផុត។ ភាគីទាំងពីរដណ្ដើមនូវដំបន់ដីនីមួយៗ។ បន្ទាប់ពីវគ្គ​វាយ​ប្រហារទី២ មណ្ឌលកណ្ដាល
Dien Bien Phu បានស្ថិតក្នុងកំរិតបាញ់របស់កាំភ្លើង​ធំ​កងទ័ពប្រជាជនវៀតណាម។ ទាហានបារាំងធ្លាក់ទៅក្នុងភាពអសកម្ម បាត់ស្មារតី​ខ្ពស់។

       វគ្គទី៣៖ ចាប់ពីថ្ងៃទី១ឧសភាដល់ថ្ងៃទី៧ឧសភាឆ្នាំ១៩៥៤៖ កងទ័ពវៀត​ណាម បានវាយដណ្ដើមបណ្ដាមូលដ្ឋានសឹកនៅភាគខាងកើតនិងបើកវគ្គវាយ​ប្រហារសម្រុក នៅទូទាំងប្រព័ន្ធសមរភូមិ Dien Bien Phu។ រាត្រីថ្ងៃទី៦ឧសភា​ឆ្នាំ១៩៥៤ នៅទួល A1 កងទ័ពវៀតណាមបានឈានឡើងកំទិចបណ្ដាប៉មនិង​ប្រើរំសេវផ្ទុះបំផ្លាញ់លេណដ្ឋាន
របស់សត្រូវ។ នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី​៧ឧសភា​ឆ្នាំ១៩៥៤ កងទ័ពវៀត
ណាមបានទន្ទ្រានកាន់កាប់​បញ្ជាការដ្ឋាន​របស់​សត្រូវ។ ឧត្តមសេនីយ៍ Christian de
Castries រួមជាមួយសេនាធិការដ្ឋាននិង​ទាហាន​ប្រព័ន្ធមូលដ្ឋានសឹក Dien Bien Phu ត្រូវចុះចូលសារភាព។ ទង់ “ប្តេជ្ញា​ប្រយុទ្ធ ប្តេជ្ញាឈ្នះ” របស់កងទ័ពវៀតណាមបាន
បក់រវីកលើដំបូលលេណដ្ឋាន​បញ្ជាការដ្ឋានរបស់ទាហានបារាំង។

       ដូច្នេះ បន្ទាប់អំឡុង៥៦ថ្ងៃតស៊ូប្រយុទ្ធ កងទ័ពនិងប្រជាជនវៀតណាមបាន
​បំផ្លាញ់ប្រព័ន្ធមូលដ្ឋានសឹក Dien Bien Phu វាយកំទិចនិងចាប់ខ្លួនសត្រូវ​១៦២០០​នាក់ បាញ់ទម្លាក់យន្តហោះ៦២គ្រឿង ប្រមូលអាវុធរំសេវ​ឧបករ​សឹក​ទាំងអស់របស់សត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ