ការប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាពជាង

(VOVWORLD) - នាថ្ងៃទី ៥ ខែសីហា នៅទីក្រុងហាណូយ គណៈកម្មការមជ្ឈឹមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយបានបើកសម័យប្រជុំលើកទី ២០ ក្រោមការដឹកនាំរបស់ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មការដឹកនាំ សំដៅធ្វើការវាយតម្លៃលើលទ្ធផលការងារក្នុងរយៈពេល ៦ ខែកន្លងទៅ និងភារកិច្ចសំខាន់ៗសម្រាប់ប៉ុន្នានខែចុងឆ្នាំ និងពិចារណាសម្រេចលើបញ្ហាដ៏សំខាន់ៗមួយចំនួនទៀតក្នុងសមត្ថកិច្ចរបស់គណៈកម្មការដឹកនាំ។
ការប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាពជាង - ảnh 1គណៈកម្មការមជ្ឈឹមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយបានបើកសម័យប្រជុំលើកទី ២០

អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំនេះ  អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកសំណើរថា នារយៈពេលខាងមុខស្ថាប័នមានសមត្ថកិច្ចត្រូវផ្ដោតសំខាន់លើការដឹកនាំពន្លឿនការស៊ើបអង្កេតលើបទល្មើស និងដោះស្រាយសំណុំរឿងក្រោមការតាមដាន និងដឹកនាំរបស់គណៈកម្មការ។ លោកអគ្គលេខាបក្សក៏បានស្នើឲ្យបង្កើនការងារត្រួតពិនិត្យ ឃ្លាំមើល អធិការកិច្ច សវនកម្ម ដោយផ្ដោតសំខាន់លើវិស័យដែលងាយកើតមានអំពើពុករលួយ និងបញ្ហាក្ដៅគគុកក្នុងសង្គម។ លោកបានអះអាងថា៖ “នាពេលខាងមុខ គណៈកម្មការដឹកនាំ និងក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ត្រូវចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ។  កៀរគរកម្លាំងរបស់ប្រជាជនទាំងមូល កម្លាំងប្រព័ន្ធនយោបាយទាំងមូល ដើម្បីទទួលបានជ័យជំនះ។ ដូច្នះហើយ យើងត្រូវបន្តធ្វើការឲ្យបានល្អជាង ប្រកបដោយគុណភាពជាង ជំនះពុះពារលើការលំបាក។ ម៉្យាងវិញទៀតត្រូរប្រគល់ការងារឲ្យថ្នាក់ក្រោម បំផុសចលនាប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងសង្គមទាំងមូលផងដែរ”។

ការប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាពជាង - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong

ទាក់ទងនឹងលទ្ធផលនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងរយៈពេល ៦ ខែកន្លងទៅ លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃថា ការងារ ប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាពជាង ដោយនាំមកនូវមេរៀនដ៏ថ្លៃថ្លាជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ