ការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម” ត្រឡប់មកជាមួយមិត្តអ្នកស្តាប់

(VOVWORLD) -  ឆ្នាំ ២០២០ គឺជាឆ្នាំដ៏សំខាន់ដែលពោរពេញទៅដោយព្រឹត្តិការ ណ៍មានអត្ថន័យរបស់វៀតណាមនិយាយរួមនិងវិទ្យុសម្លេងវៀតណាម (VOV) និយាយដោយឡែក។ ក្នុងឱកាសនេះ វិទ្យុសម្លេងវៀតណាមបានរៀបចំការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម” សម្រាប់អ្នកស្តាប់វិទ្យុសម្លេងវៀត ណាមទាំងអស់ ដែលជាជនបរទេសនៅទូទាំងពិភពលោកនិងជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅឯបរទេសផងដែរ។

ការប្រឡងនេះត្រូវបានធ្វើឡើងជារៀងរាល់ ៥ ឆ្នាំម្តង ហើយជាព្រឹត្តិការណ៍ដែលត្រូវបានទស្សនិកជនជាច្រើនទន្ទឹងរងចាំ។ នៅពេលបានដឹងថា វិទ្យុសម្លេង VOV បន្តរៀបចំការប្រកួត “តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម” ឆ្នាំ ២០២០ មិត្តអ្នកស្តាប់ ជនជាតិឥណ្ឌូនេស៊ី Hazairin Junep បានឲ្យដឹងថា គាត់ពិតជាសប្បាយរីករាយណាស់ ពីព្រោះការប្រឡងនេះបានចូលរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនឥណ្ឌូនេស៊ីអំពីប្រទេសនិងប្រជាជនវៀតណាម។

ក៏ដូចគ្នានឹងលោក Hazairin Junep ដែរ  ពីប្រទេសអាហ្សង់ទីន លោក Hugo Longhi ក៏បានសម្តែងនូវអារម្មណ៍រីករាយផងដែរ។  នៅក្នុងលិខិតផ្ញើទៅកាន់កម្មវិធីអេស្ប៉ាញ លោកបានមានឲ្យដឹងថា “ខ្ញុំពិតជាសប្បាយរីករាយណាស់ ពីព្រោះខ្ញុំមានឱកាសចូលរួមក្នុងការប្រឡងស្វែងយល់អំពីប្រទេសវៀតណាម ហើយក្រែងលោខ្ញុំនឹងទទួលបានរង្វាន់ដែរ។  ខ្ញុំកំពុងស្វែងរកចម្លើយត្រឹមត្រូវហើយសង្ឃឹមថាគេហទំព័ររបស់អ្នកនឹងជួយខ្ញុំធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្ញុំអំពីប្រទេសរបស់អ្នក”។

ក្នុងអំឡុងពេលដែលប្រព្រឹត្តទៅការប្រឡង ចាប់ពីថ្ងៃទី ១៥ ខែមីនាដល់ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០ រាល់ព័ត៌មានអំពីការប្រឡង ក៏ដូចជាការផ្តល់គំនិតតាមការស្នើរបស់មិត្តអ្នកស្តាប់ នឹងត្រូវបានយើងខ្ញុំផ្ញើជូនតាមរយៈនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់។ ព័ត៌មានមានប្រយោជន៍ដែលមានក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់មិនត្រឹមតែជួយឱ្យអ្នកស្តាប់បង្ហើយអត្ថបទប្រឡងរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗជាច្រើន អំពីប្រទេស ប្រជាជនវៀតណាមនិយាយរួមនិងវិទ្យុសំឡេងវៀតណាមនិយាយដោយឡែក។

គណៈចាត់តាំងកម្មវិធីប្រឡងនេះ នឹងផ្តល់ជូនដំណើរកម្សាន្តដោយឥតគិតថ្លៃចំនួន ៣ ថ្ងៃ មកកាន់ប្រទេសវៀតណាមសម្រាប់អ្នកនិពន្ធចំនួន ៣ នាក់ ដែលមានអត្ថបទប្រឡងល្អបំផុតនៅក្នុងការប្រឡងឆ្នាំនេះ។ រួមជាមួយគ្នានោះ គឺជារង្វាន់គួរឱ្យទាក់ទាញជាច្រើនទៀតសម្រាប់អ្នកចូលរួម។ វិទ្យុសម្លេងវៀតណាមសូមជូនពរអោយអ្នកទាំងអស់គ្នាទទួលបានជោគជ័យក្នុងការប្រឡងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ