ការប្រឡងថ្វៃដៃជំនាញមុខរបរអាស៊ានលើកទី១០បានបើកនៅវៀតណាម

ការប្រឡងថ្វៃដៃជំនាញមុខរបរអាស៊ានលើកទី១០បានបើកនៅវៀតណាម - ảnh 1
ការប្រឡងថ្វៃដៃជំនាញមុខរបរអាស៊ានលើកទី១០បាន
បើកនៅវៀតណាម (រូបថតៈ vov)

(VOVworld)-ក្រោមប្រធានបទ “ថ្វៃដៃជំនាញ-តម្លៃជាក់ស្តែងរបស់យើង” ការប្រ
ឡងថ្វីដៃជំនាញមុខរបរអាស៊ានលើកទី១០ បានបើកនាយប់ថ្ងៃទី ២៣រតុលា នៅ
មជ្ឈមណ្ឌលសន្និសីទ My Dinh (ហាណូយ-វៀតណាម)។ ការ ប្រឡងនេះ មាន
ការចូលរួមរបស់បក្ខជនចំនួន៣០០នាក់មកពីប្រទេសអាស៊ាន ទាំង១០ ដែលមាន
វិញ្ញាសារចំនួន២៥។

        ថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន
 សង្កត់ធ្ងន់ថា បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកំពស់លទ្ធភាពមានការ
 ងារធ្វើ និងបង្កើនជំនាញរបស់កម្លាំងពលករ ជាគោលដៅដែលបានអះអាងក្នុង សេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីអំពីការអភិវឌ្ឍន៍ប្រភពកម្លាំងពលំ ជំនាញសម្រាប់ការស្តាឡើងវិញខឿនសេដ្ឋកិច្ច។ ការលើកកំពស់សមត្ថភាព ជំ
នាញមុខរបរ សម្រាប់ពលករ ជាខ្លឹមសារមានសារសំខាន់ពិសេស​ បង្កើតការ
អភិវឌ្ឍន៍លឿន ចីរភាពរបស់អាស៊ាននិយាយរួមនិងរបស់ប្រទេសជាសមាជិក អាស៊ាននីមួយៗនិយាយដោយឡែក។

        “ខ្ញុំសង្ឃឹមថា តាមរយៈការប្រឡងលើកនេះ​យើងនឹងរួមចំណែកជម្រុញការ អភិវឌ្ឍន៍បទដ្ឋានជំនាញមុខរបរក្នុងប្លុកអាស៊ាន ក្នុងការវាយតម្លៃសមត្ថភាព
ជំនាញមុខរបរ ជាសកម្មភាពមានសារៈសំខាន់ពិសេស ខណៈពេលដែលអាស៊ាន បានក្លាយទៅជាសហគមន៍រួមនាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ខាងមុខ”។

        ការប្រឡងថ្វីដៃជំនាញមុខរបរអាស៊ានបានបិទបញ្ចប់នាថ្ងៃទី២៨តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ