ការប្រឡងទេពកោសល្យតន្ត្រីវ័យក្មេងទូទាំងប្រទេសឆ្នាំ២០១៦បានបើកនៅក្រុងហាណូយ

ការប្រឡងទេពកោសល្យតន្ត្រីវ័យក្មេងទូទាំងប្រទេសឆ្នាំ២០១៦បានបើកនៅក្រុងហាណូយ - ảnh 1
លោក Vuong Duy Bien អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមថ្លែងមតិក្នុងពិធី

(VOVworld)- ពិធីប្រឡងទេពកោសល្យតន្ត្រីវ័យក្មេងទូទាំងប្រទេសឆ្នាំ២០១៦បាន
បើកនាយប់ថ្ងៃទី២៨វិច្ឆិកានៅក្រុងហាណូយ។ ដោយមានការចូលរួមរបស់បេក្ខជន
លើទូទាំងប្រទេសចំនួន៦០រូប ការប្រឡងនេះ​សំដៅស្វែងរកទេពកោសល្យ លើក
ទឹកចិត្ត និងលើកដំកើងសិល្បៈករវ័យក្មេងដែលរួមចំណែកសកម្មទៅក្នុងវិស័យ
សិល្បៈតន្ត្រី នេះ។ នេះក៏ជាឱកាសសម្រាប់សិល្បៈករទាំងអស់ ជួបប្រាស្រ័យ
ផ្លាស់ប្តូរនូវបទ ពិសោធន៍ពីគ្នាទៅវិញទៅមក។ លោក Vuong Duy Bien អនុរដ្ឋមន្ត្រី
ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានឲ្យដឹងថា៖

        “ចម្រៀងជាវិស័យសិល្បៈមហាជន ដែលជាសិល្បៈសម្រាប់មនុស្សគ្រប់រូប
ប៉ុន្តែ វិស័យនេះក៏ទាមទារឲ្យសិល្បៈករមានការហត់ពត់លត់ដ៏អស់រយៈពេលច្រើន
ក្នុងសាលា ហើយមានការអនុវត្តជាក់ស្តែងលើឆាកទើបទទួលបានប្រជាប្រិយភាពពី
មហាជន។ ខ្ញុំ ជឿជាក់ថា នេះជាការសាកល្បងដើមដំបូងលើកំណាត់ផ្លូវឆ្ពោះទៅ
កំពូលសិល្បៈ ពោលគឺទទួលបានជោគជ័យជាក់ស្តែងផ្ទាល់ខ្លួន”។

        បេក្ខជនចូលរួមការប្រឡងត្រូវបានជ្រើសរើសរបៀបសម្តែងចំនួន៣នោះគឺប្រគុំតន្ត្រី
 តន្ត្រីប្រជាប្រិយនិងតន្ត្រីធម្មតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ